មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ព្រៃឡង់ទំហំជាង៦០ម៉ឺនហិកតារ ប្រឈមនឹងការកាប់បំផ្លាញ

ភ្នំពេញ ៖ មន្ត្រីអង្គការសង្គម  ស៊ីវិលនិងប្រជាសហគមន៍មក ពីខេត្តចំនួន៤ កាលពីថ្ងៃម្សិល  មិញបានស្នើ
ឱ្យរាជរដ្ឋាភិបាល ពិនិត្យឡើងវិញលើការអនុវត្ត សកម្មភាពរបស់ក្រុមហ៊ុនដី សម្បទានសេដ្ឋកិច្ចនៅតំបន់
ព្រៃឡង់ព្រមទាំងពន្លឿនការ អនុម័តអនុក្រឹត្យស្តីពីការបង្កើត តំបន់ព្រៃការពារ និងអភិរក្ស ជិវចម្រុះព្រៃឡង់
ដើម្បីទប់  ស្កាត់បទល្មើសព្រៃឈើដែល កំពុងកើតមានយ៉ាងអនាធិប តេយ្យ ។

លោក តឹក វណ្ណារ៉ា  នាយកប្រតិបត្តិវេទិកានៃអង្គ ការមិនមែនរដ្ឋាភិបាលស្តីពី កម្ពុជាបានលើកឡើងនៅក្នុង
សិក្ខាសាលាថ្នាក់ជាតិស្តីពី ព្រៃឡង់នៅសណ្ឋាគារអ៊ីមភឺ រៀលភ្នំពេញកាលពីម្សិលមិញ ថា ចាប់ពីឆ្នាំ២០០៦
មក  ដល់បច្ចុប្បន្នព្រៃឡង់ត្រូវបាន ប្រឈមនឹងការកាប់បំផ្លាញ យ៉ាងអនាធិបតេយ្យនិងការ ផ្តល់អាជ្ញាប័ណ្ណ
ដល់ក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ចសម្បទាន ដីរ៉ែក្នុងតំបន់ព្រៃឡង់ដែលជា មូលហេតុនៃការបាត់បង់ព្រៃ
ឈើយ៉ាងគំហុក ។

លោកបានស្នើឱ្យរាជរដ្ឋា  ភិបាល ត្រូវពង្រឹងការអនុវត្ត  ច្បាប់លុបបំបាត់ការកាប់បំផ្លាញ ព្រៃឈើគ្រប់រូបភាព
ចុះបញ្ជី  និងទទួលស្គាល់សហគមន៍ព្រៃ ឈើតាមដាននិងត្រួតពិនិត្យ ជាប្រចាំលើការអនុវត្តដីសម្ប ទានសេដ្ឋ
កិច្ច ពិសេសពន្លឿន  នីតិវិធីអនុម័តអនុក្រឹតស្តីពីព្រៃឡង់ដើម្បីធានាថា ព្រៃចុងក្រោយ នៅកម្ពុជាត្រូវបានការ
ពារនិងប្រើប្រាស់ប្រកបដោយ ចីរភាព ។ ជាពិសេសជំរុញ  ឱ្យរាជរដ្ឋាភិបាលពន្លឿននីតិវិធីដាក់បញ្ចូលៃព្រឡង់
ជាតំបន់ព្រៃការពារ។ តំណាងបណ្តាញសហគមន៍ព្រៃឡង់មកពីខេត្តកំពង់ ធំបានលើកឡើងពីបញ្ហា ប្រឈម
ថ្មីៗដែលសហគមន៍ បានរកឃើញដូចជា ករណី  កាប់រានដីព្រៃទៅធ្វើចម្ការពី ជនចំណាកស្រុកករណីកាប់
ឈើយ៉ាងអនាធិបតេយ្យពី  សំណាក់ក្រុមហ៊ុនដីសម្បទាន  សេដ្ឋកិច្ចនិងសិប្បកម្មកែច្នៃ ឈើមួយចំនួនបទ
ល្មើសកាប់ ឈើប្រណីតផ្សេងៗ និងការ  គំរាមកំហែងដល់អាយុជីវិត សហគមន៍ការពារព្រៃឈើ។

បើតាមមន្ត្រីសង្គមស៊ីវិល  មានក្រុមហ៊ុនចំនួន ៥៣ បាន  ទទួលការសិក្សានិងអភិវឌ្ឍន៍ ក្នុងតំបន់ព្រៃឡង់
និងមាន  អាជីវកម្មឬសិប្បកម្មអារឈើ ជាង ៤០ ។ ព្រៃឡង់គ្រប  ដណ្តប់លើផ្ទៃដីទំហំជាង៦០ ម៉ឺនហិកតា
លាតសន្ធឹងលើ ខេត្តចំនួន ០៤ រួមមាន ខេត្ត  ក្រចេះ, កំពង់ធំ, ព្រះវិហារ និងស្ទឹងត្រែងដែលជាប្រភព នៃតំ
បន់សម្បូរព្រៃស្រោងជីវ ចម្រុះសត្វព្រៃនិងធនធានធម្ម ជាតិហើយភាគច្រើននៃជន ជាតិដើមភាគតិចកួយ
ដែល មានប្រមាណ២០ម៉ឺននាក់  បានរស់នៅនិងពឹងផ្អែកផ្ទាល់ លើធនធានព្រៃឈើទាំងនោះ។

លោក គង់ គឹមស្រេង  តំណាងក្រសួងបរិស្ថានបាន ថ្លែងក្នុងសិក្ខាសាលាថា ក្រសួងបានចាត់វិធានការទប់
ស្កាត់និងណែនាំជាបន្តបន្ទាប់ ដល់ក្រុមហ៊ុនវិនិយោគទាំង នោះ ឱ្យអនុវត្តទៅតាមកិច្ច  សន្យាហើយក្រសួង
នឹងបន្ត តាមដានវឌ្ឍនភាពនៃការវិនិ យោគរបស់ពួកគេដើម្បីបញ្ចៀស ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ព្រៃឈើ
និងបរិស្ថាន ។

ករណីក្រុមហ៊ុនមិនអនុវត្ត  តាមការណែនាំក្រសួងនឹងស្នើ សុំទៅរាជរដ្ឋាភិបាលដើម្បីដក ហូតគម្រោង
អភិវឌ្ឍន៍នោះ ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។ កាលពីខែមេសា ប្រមុខ  រាជរដ្ឋាភិបាល សម្ដេច ហ៊ុន  សែន
ធ្លាប់បានបញ្ជាឱ្យមន្ត្រី  ក្រោមឱវាទ រឹតបន្តឹងការ  បង្ក្រាបបទល្មើសព្រៃឈើនិង បានព្រមានដកហូតដីសម្ប
ទាន សេដ្ឋកិច្ចនិងពិន័យបន្ថែមទៅ លើក្រុមហ៊ុនណាដែលមិនអនុ វត្តតាមកិច្ចសន្យាហើយឆ្លៀត ឱកាសកាប់
ឈើថែមទៀតនោះ ៕

074langd16

074langd15

Share on Facebook