កំពង់ឆ្នាំង ៖ ត្រីឆ្តោ និងត្រីរ៉ស់ត្រូវបានក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់និងនេសាទចេញ បំរាមមិនអោយចិញ្ចឹម
ដោយ សារត្រីប្រភេទនេះស៊ីត្រីដូចគ្នា ហើយអ្នកចិញ្ចឹមបានទៅចាប់ កូនត្រីនៅតាមបឹងធម្មជាតិ។ ប៉ុន្តែបំរាម
នេះមិនមានប្រសិទ្ធ ភាពឡើយ ព្រោះគេសង្កេត ឃើញមានអ្នកលួចលាក់ចិញ្ចឹម ត្រីឆ្តោត្រីរ៉ស់បានដដែលនៅ តាមតំបន់មួយចំនួនដោយការ បិតភ្នែកបិតច្រមុះមិនបង្ក្រាប ពីសំណាក់មន្ត្រីជលផលនិង អាជ្ញាធរជាថ្នូរនឹងលាភ សក្ការៈ។
នៅឆ្នាំនេះការចិញ្ចឹមត្រី ឆ្តោនៅតាមបែបានចាប់ផ្តើម កំរើកឡើងវិញបន្ទាប់ពីភាព ធូរលុងរបស់មន្ត្រីជលផល
និង មន្ត្រីអាជ្ញាធរ ។ ការចិញ្ចឹមត្រី ឆ្តោខុសច្បាប់នេះ ត្រូវបានគេ រាយការណ៍មកថា បានចាប់ កើតមានទៀត
ហើយនៅក្នុង ឃុំផាត់សណ្តាយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំនៅក្នុងឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍និងនៅ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ប្រភពបានឱ្យដឹងទៀតថា មានត្រីឆ្តោរាប់សិបតោនត្រូវ បានគេដឹកចេញស្ទើរតែរាល់ ថ្ងៃដោយឈ្មួញមួយ
ចំនួនដឹក មកផ្ទេរដាក់រថយន្តនៅមាត់ កំពង់ឆ្នុកទ្រូនិងមួយចំនួនទៀត ដឹកចេញតាមទូកឌុកធំៗឆ្ពោះ ទៅកាន់
រាជធានីភ្នំពេញ ។
ជាក់ស្តែងកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១៥ ត្រីឆ្តោចំនួន ៨តោន ត្រូវបាន គេដឹកតាមទូកឌុកមកផ្ទេរ
ដាក់ឡាននៅមាត់កំពង់ឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ ឆ្នាំង ។ ម្ចាស់ត្រីឆ្តោបានដឹក ចេញជាចំហរនិង
ដោយរលូនគ្មានការរំខានពីសមត្ថកិច្ច ឡើយ ។ ត្រីឆ្តោចំនួន ៨តោន នេះត្រូវបានគេអះអាងថាដឹក ចេញពី
ខេត្តកំពង់ធំ ពាក់ព័ន្ធទៅនឹងករណី ខាងលើនេះមិនអាចទាក់ទង សុំការបំភ្លឺពីមន្ត្រីជលផលបាន ទេ ការពី
សៀលថ្ងៃទី២៩ ខែ ឧសភានោះ ។
យ៉ាងណាក៏ដោយមហា ជនបានលើកជាសំណួរដោយ ឆ្ងល់ថាត្រីឆ្តោត្រូវបានគេហាម ចិញ្ចឹម ចុះហេតុអីបាន
ជាត្រី ប្រភេទនេះមានដាក់លក់នៅ លើទីផ្សារច្រើននិងដឹកជញ្ជូន ចេញរាល់ថ្ងៃមិនចេះអស់ទៅ វិញ ? ។/