ក្រុមហ៊ុន ខូវ អៀង ឡាយ ចាក់ដីរំលោភយកប្រឡាយលូប្រាំ

ភ្នំពេញ ៖ ទីតាំងសំណង់ផ្ទះ ល្វែងរបស់ក្រុមហ៊ុនខូវអៀង ឡាយ ស្ថិតនៅចំណុចប្រឡាយ  លូប្រាំ ក្នុងភូមិ
ដំណាក់ធំ ២  សង្កាត់ស្ទឹងមានជ័យ ខណ្ឌ  មានជ័យ កំពុងសាងសង់   ខណៈក្រុមហ៊ុននេះបានចាក់ដី រំលោភ
យកប្រឡាយលូប្រាំ ដែលមានទទឹងប្រមាណជិត ២០ម៉ែត្រ បែរជានៅសល់ ទំហំ ៤ម៉ែត្រ ។

ប្រជាពលរដ្ឋជាច្រើនបាន  ប្រាប់ឱ្យដឹងថាមន្ត្រីជំនាញក៏ ដូចជា អាជ្ញាធរពាក់ព័ន្ធ  ប្រឈមការទទួលខុសត្រូវ
ចំពោះផ្លូវច្បាប់ក៏ដូចជាសាលា រាជធានីភ្នំពេញ ប្រសិនបើ  ត្រូវចំណាយប្រាក់ទិញផ្ទះ ល្វែងនៅទីតាំងខាងលើ
នេះ ពីព្រោះចាក់ដីរំលោភយក ប្រឡាយរបស់រដ្ឋថ្ងៃណាមួយ អាជ្ញាធរប្រាកដជាមានវិធាន ការ ដូច្នេះអ្នកជាវ
ផ្ទះល្វែង   ដែលត្រូវចំណាយប្រាក់បាន ក្លាយទៅជាជនរងគ្រោះ ។

ប្រជាពលរដ្ឋបានប្រាប់ឱ្យ  ដឹងថា មិនគួរឱ្យមានវប្បធម៌  រំលោភយកប្រព័ន្ធលូឬប្រឡាយ ទឹករបស់រដ្ឋដែល
បម្រើឱ្យផល ប្រយោជន៍សាធារណៈសម្រាប់ ប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែ  គេសង្ស័យថា ក្រុមហ៊ុន ខូវ អៀង
ឡាយ អាចនឹងមានសែ ទុយោខ្នងបង្អែករឹងមាំណា  មួយទើបហ៊ានចាក់ដីរំលោភ យកប្រឡាយលូប្រាំងទាំង
បំពាននេះ ។

លោក សេង សាញ់ ចៅ សង្កាត់ស្ទឹងមានជ័យកន្លងទៅ មិនបានធ្វើអត្ថាធិប្បាយរឿង នេះទេលោកគ្រាន់តែ
បញ្ជាក់ ប្រាប់យ៉ាងខ្លីថាលោកមិនដឹង ទេ រឿងនេះមានតែសួរទៅ ខាងសាលារាជធានីភ្នំពេញ។

លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យបានប្រាប់ឱ្យដឹង ថាលោកដូចជាពុំទាន់បាន
ដឹង ក្នុងរឿងនេះច្បាស់ ប៉ុន្តែក្រុម  ការងារធ្វើការម្តងហើយ ដូច្នេះគួរតែសួរទៅខាងមន្ទីរ សាធារណការនិងដឹក
ជញ្ជូន រាជធានីភ្នំពេញរបស់លោក សាំ ពិសិដ្ឋ ទៅ ។

លោក សាំ ពិសិដ្ឋ បាន ប្រាប់ឱ្យដឹងថា រឿងសំណង់  និងលូនោះអាចសួរទៅអ្នកនាំ ពាក្យសាលារាជធានីភ្នំ
ពេញ។

លោក ឡុង ឌីម៉ង់ អ្នក  នាំពាក្យសាលារាជធានីភ្នំពេញ បានទទួលស្គាល់ថា ក្រុមហ៊ុន  ខូវអៀងឡាយពិតជា
បានចាក់ ដីនិងធ្វើលូប្រមាណ៤ម៉ែត្រ លុបដីពីលើ ប៉ុន្តែបទបញ្ជា  របស់លោកអភិបាលសាលា រាជធានីភ្នំ
ពេញមិនទទួលយក គឺតម្រូវឱ្យម្ចាស់សំណង់ផ្ទះ  ល្វែងធ្វើប្រព័ន្ធលូ៤ម៉ែត្រនិង  ធ្វើប្រឡាយអែបលូបន្ថែម
ទៀត ប្រវែង៥ម៉ែត្រ ទើបធានាការ  នាំទឹកញ្ចៀសបញ្ហាស្ទះជា ដើម ។

បើទោះជាមន្ត្រីជំនាញក៏  ដូចជា អាជ្ញាធរពាក់ព័ន្ធបាន លើកឡើងបែបនេះក៏ដោយ ប៉ុន្តែភាពគឃ្លឿនរបស់
ក្រុម  ខូវ អៀងឡាយ ពិតជាបន្ត  សកម្មភាពចាក់ដីរំលោភយក ប្រឡាយលូប្រាំរាប់រយសិប ម៉ែត្រដើម្បីសង់
ផ្ទះល្វែងលក់ ។

មិនអាចទាក់ទងបានទេ ពីលោក ខូវ អៀងឡាយ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែ  មន្ត្រីខ្វះបានបង្ហើបថា រឿង
លុបប្រឡាយលូប្រាំនេះមិន  មែនអាជ្ញាធរមន្ត្រីជំនាញមិន ដឹងទេ សំខាន់យន្តការពុក  រលួយអាចកើតឡើង
ជា  លក្ខណៈប្រព័ន្ធទៅហើយទើប ធ្វើឱ្យក្រុមហ៊ុនខូវអៀងឡាយ សង់ផ្ទះល្វែង ដោយចាក់ដី រំលោភយកដី
ប្រឡាយលូប្រាំ  នោះ ៕

086khauv2

086khauv5

091lay2

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author