ព្រៃឈើខាងជើងបឹងទន្លេសាប ឈ្មួញកំពុងទន្ទ្រានបំផ្លាញរៀងរាល់ថ្ងៃ

សៀមរាប ៖ រថយន្តយីឌុប ផ្ទុកឈើពេញបានដឹកចេញពី ភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
ឆ្លងកាត់  តាមស្រុកស្វាយលើ ខេត្ត  សៀមរាបទាំងយប់ទាំងថ្ងៃ យកមកលក់តាមដេប៉ូជាយូរ ឆ្នាំណាស់មក
ហើយសង្ស័យ មានការឃុបឃិតគ្នាជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើស្រុក ស្វាយលើទើបឈ្មួញបានធ្វើ សកម្ម
ភាពកាប់បំផ្លាញព្រៃ ឈើនិងដឹកជញ្ជូនឈើនៅ ខាងជើងបឹងទន្លេសាបដោយ គ្មានសមត្ថកិច្ចណាហ៊ានចេញ
មុខបង្ក្រាបនោះឡើយ ។

ជាក់ស្តែងឈ្មួញឈ្មោះ ដោ ប៉ូ បានដឹកឈើពេញមួយ រថយន្តយីឌុបយកមកលក់ឱ្យ ដេប៉ូនៅតាមផ្លូវក្រវាត់
ក្រុង ក្នុងក្រុងសៀមរាប ។ ក្រោយពេលប្រហែលមួយម៉ោងក្រោយ មកគេបានឃើញនគរបាល បានកាន់ក្រ
ដាស់ច្បាប់ដឹកឈើ  (ប៉េសេ) មួយសន្លឹកទៅដល់ កន្លែងដេប៉ូដែលទិញឈើខាងលើ ហើយលោកបានហៅ
មន្ត្រីរដ្ឋបាលព្រៃឈើ ឲ្យទៅពិនិត្យ រថយន្តយឺឌុបខាងលើ តើមានច្បាប់ដែរឬទេ។

មន្ត្រីរដ្ឋបាលព្រៃឈើ បានអះអាងថា មានច្បាប់ត្រឹមត្រូវ មានប្រភពពីរដ្ឋបាលព្រៃឈើ មួយរូបទៀតសូមមិន
បញ្ចេញឈ្មោះបានឲ្យដឹងថា រថយន្តយឺឌុប ដឹកឈើទាំង២គ្រឿង ខាងលើនេះ មានច្បាប់ត្រឹមត្រូវ (ប៉េសេ)ត្រឹម
ត្រូវ តែចំនួន២១ម៉ែត្រគូបប៉ុណ្ណោះ ប៉ុន្តែលោកសន្តិដ្ឋានថា ឈើរបស់ឈ្មួញឈ្មោះ ដោ ប៉ូ អាចផ្ទុកលើសចំណុះ
ជាង៥០-៦០ម៉ែត្រគូបឯណោះ។ ចំណែកប្រភពប្រជាពលរដ្ឋ បានលើកឡើងថា ករណីក្រុមហ៊ុនទាំង២ខាងលើ
ដែលបានឃុបឃឹតគ្នា ជាមួយមេឈ្មួញឈ្មោះ ដោ ប៉ូ ដឹកជញ្ជូនឈើលើច្បាប់ នេះទើធ្វើឲ្យរថយន្តធុនធំៗ របស់
ឈ្មួញខាងលើ បំផ្លាញផ្លូវ នឹង បំផ្លាញព្រៃឈើ ដោយគ្មានសមត្ថកិច្ចជំនាញ ណាមួយចេញមុខ ចាប់ឃាត់ យក
មកផ្ដន្ទាទោស តាមច្បាប់រដ្ឋបាលព្រៃឈើទេ។

ជុំវិញករណីខាងលើនេះ លោក ទា គឹមសុទ្ធ នាយកខ័ណរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប អ្នកយកព័ត៌មាន
យើង មិនអាចសំការពន្យល់បានទេ ដោយទូរស័ព្ទរបស់លោក នៅក្រៅតំបន់សេវា។

ប្រភពពីមជ្ឈដ្ឋាននានា បានសំណុំពរទៅដលរដ្ឋមន្ត្រីបរិស្ថាន នឹងរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ ជា
ពិសេស លោក អភិបាលខេត្តឧត្តរមានជ័យ នឹង ខេត្តសៀមរាបតែម្ដង មេត្តាដុះក្អែលមន្ត្រីក្រោមឱវាទឡើងវិញ
ផង ព្រោះឥឡូវនេះ ជិតអស់ព្រៃឈើហើយ ដោយសារក្រុមឈ្មួញ បំផ្លិចបំផ្លាញ ធនធានធម្មជាតិព្រៃឈើទាំង
នោះ។/

092sr3

092sr1

092sr2

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author