ស្ទឹងត្រែង ៖ សកម្មភាពក្រុមចោលួចម៉ូតូ លួចគោក្របី យ៉ាងសកម្មនៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានកម្លាំង ការិ
យាល័យកណ្ដាល នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង តានប្រមាញ់ ចាប់បានជន
សង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៧នាក់ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចស្ពានស្រែពក
ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងការតាមប្រមាញ់ ក្រុមបក្ខពួកជនសង្ស័យខាងលើនេះ លោក ហោ វុទ្ធី នាយការិយាល័យកណ្ដាល នគរបាល
ព្រហ្មទណ្ឌ កំរិតស្រាល បានប្រាប់អ្នកយកព័ត៌មានយើងឲ្យបានដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន
បានខាងលើ មានឈ្មោះ លន់ តុលា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូឬស្សី សង្កាត់អូឬស្សីកណ្ដាល ស្រុក
សៀមបូក ខេត្តស្ទឹងត្រែង មុននឹងឈានដល់ការចាប់ខ្លួន លោកបានដាក់កម្លាំងតាមស៊ើបអង្កេត រយៈពេលជា
ច្រើនខែមកហើយ ទើបចាប់ខ្លួនបានតែម្ដង។
លោកបានបន្តថា បន្ទាប់ពីសមត្ថកិច្ចធ្វើការសួរនាំ ជនសង្ស័យខាងលើ បានសារភាពថា ក្រុមបក្ខពួករបស់ខ្លួន
មិនលួចតែម៉ូតូប៉ុណ្ណោះទេ កន្លងមកធ្លាប់បានលួចក្របីបានចំនួន១១ក្បាល នឹងគោ៧ក្បាល ប្រលះយកសាច់
២ក្បាល ក្នុងការធ្វើសកម្មភាពលួចគោក្របីម្តងៗ ពួកគេបានណាត់គ្នា មកពីខេត្តក្រចេះ នឹងខេត្តកំពង់ចាម រួច
ហើយពួកគេឲ្យឡានចេញពីខេត្តកំពង់ចាម មកខេត្តស្ទឹងត្រែង ។ នៅពេលពួកគេធ្វើសកម្មភាព លួចគោក្របី
បានហើយ គេឲ្យឈ្មោះ លន់ តុលា ជាអ្នករត់តាមផ្លូវរហូត ដើម្បីមើលសមត្ថកិច្ចតាមផ្លូវ ដល់ពេលអស់ល័ក្ខ
ជាប់ក្នុងសំណាញ់សមត្ថកិច្ចតែម្ដង។
ចប្ចុប្បន្នជនសង្ស័យខាងលើនឹងម៉ូតូ១គ្រឿង ត្រូវបានសមត្ថកិច្ច កំពុងកសាង សំណុំរឿង នឹងបញ្ជូនខ្លួនទៅ
តុលាការ សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីដាក់ទោសទៅតាមនិតិវិធីច្បាប់។/ នួន ពុទ្ធា