ខេត្រស្ទឹងត្រែង ៖ ជនសង្ស័យចែកចាយ ថ្នាំញៀន រួមទាំងវត្ថុតាង ថ្នាំញៀនចំនួន ២០០គ្រាប់ ត្រូវ កំលាំង
អាវុធហត្ថ ខេត្តស្ទឹងត្រែង ចាប់ខ្លួន ហើយកសាងសំនុំ រឿងបញ្ជូន ទៅកាន់តុលាការ នារសៀល ថ្ងៃទី០៥
ខែ កក្កដា ឆ្នាំ២០១៥នេះ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា បុរសជនសង្ស័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១១ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥
នៅចំនុចផ្លូវជាតិលេខ៧អា ដុងក្រឡ ភូមិរិទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខណៈបុរសសង្ស័យ
បានយួរគ្រឿងញៀន ចេញពីព្រៃស្ងាត់ មកដល់ផ្លូវជាតិលេខ៧អា ចំនុចខាងលើ។
លោក ដួង វិចិត្រ ប្រធានពត៌មាន ស្រាវជ្រាវបទល្មើស នៃទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានឱ្យ
ដឹងថា ជនសង្ស័យមានឈ្មោះ ពៀន បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាកសិករ រស់នៅភូមិផាបាំង
ឃុំថ្មកែវ ស្រុកសៀមប៉ាង។ រីឯវត្ថុតាងដែល កំលាំងអាវុធហត្ថឆែកឆរឃើញ ហើយរឹបអូសបាន ជាប្រភេទ
មេតំហ្វេតាមីន ចំនួន២០០គ្រាប់។
លោក បានឱ្យដឹងបន្តថា ដោយមានការបញ្ចាផ្ទាល់ ពីលោក មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង
តាមកាស៊ើបអង្គេត ទៅលើជនសង្ស័យ ជាច្រើនខែ ទើបធ្វើការកំណត់ទិសដៅ និងឈានទៅដល់ការបង្ក្រាប
ទៅលើជនសង្ស័យ តែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១៥ វេលាម៉ោង៧ និង៣០នាទី ជន
សង្ស័យបាន ជិះរថយន្តតាក់ស៊ី ពីស្រុកសៀមប៉ាង មកចំនុចដុងក្រឡ នៅវេលាម៉ោង៩ និង៣០នាទីព្រឹក
បន្ទាប់មក រូបគេចុះពីរថយន្តដើរ ទៅកន្លែងណាត់ជួប ជាមួយជនជាតិឡាវ ត្រង់ព្រៃស្ងាត់ រួចជនជាតិឡាវមិន
ស្គាល់អត្តសញ្ញាណ បានប្រគល់ថ្នាំញៀន ១-កញ្ចប់ ស្មើ២០០គ្រាប់ រុំថង់ខ្មៅពីខាងក្រៅ ។ បន្ទាប់ ទទួលបាន
ថ្នាំញៀនរួចហើយ រូបគេក៏ដើរសំដៅ មកផ្លូវជាតិលេខ៧អា បានប្រហែល២០០ម៉ែត្រ ត្រូវកំលាំងអាវុធ
ហត្ថចាប់ ខ្លួនតែម្តង។/នួន ពុទ្ធា