ស្ទឹងត្រែង ៖ មនុស្ស៨នាក់ ត្រូវចាប់ខ្លួនជាបន្តរបន្ទាប់ នៅចំណុចគោលដៅខុសៗគ្នា សង្កាត់ព្រះបាទ ក្រុង
ស្ទឹងត្រែង កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ ក្រោយពីមានបញ្ជាពីស្នងការ
និង សម្របដម្រួលពីអ្នកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តស្ទឹងត្រែង ។
ក្នុងប្រតិបត្តិការចាប់ខ្លួនមនុស្ស៨នាក់ ដោយកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តស្ទឹងត្រែង មនុស្ស
៣នាក់ ត្រូវបានគេអះអាងថា ជាមេកន្ទុយលេខ និង៥នាក់ផ្សេងទៀត ជាអ្នកពេញនិយមខាងល្បែងស៊ីសង
ដូជាបៀតង បោះគ្រាប់ឡុកឡាក់ និង បោះកូនសេះជាដើម ។
មន្ត្រី នគរបាល ខេត្តស្ទឹងត្រែង លោក ហោ វុទ្ធី បានអោយដឹងថា មេកន្ទុយលេខ ទី១ ឈ្មោះ សុខ ងី ភេទប្រុស
បើកនៅទីតាំង និង ស្នាក់នៅក្នុងភូមិ ស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ មេកន្ទុយលេខ ទី២ ឈ្មោះ
ប៊ុន ថាន់ លក្ខណា ភេទស្រី ដែលមានទីតាំងកត់ឆ្នោត នៅផ្ទះរបស់ខ្លួនផ្ទាល់ ស្ថិតក្នុង ភូមិត្រពាំងព្រីង សង្កាត់
ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ទី៣ ឈ្មោះ ចាន់ សែនចំរ៉ុង ភេទប្រុស ក៍ជាមេកន្ទុយលេខ ឆ្នោតឡូតូ នឹងឆ្នោត
នាគនាំសំណាង ដែលមានទីតាំង និង ស្នាក់នៅក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ប្រភពព័ត៏មាន បានប្រាប់អ្នកយកព័ត៌យើង ឲ្យបានដឹងថា មេកន្ទុយលេខខាងលើនេះ ធ្លាប់ត្រូវបានសមត្ថកិច្ច
នាំខ្លួនមកធ្វើកិច្ចសន្យា នៅស្នងការខេត្ត ម្តងរួចមកហើយ ប៉ុន្តែនៅតែមិនរៀងចាល បែរជាពង្រីកមុខរបរកត់
ឆ្នោតកាន់តែធំ ជាងមុនទៅទៀត ជាពិសេសគឺមានកូនកញ្ច្រែង ដើរកត់ឆ្នោតតាមដងផ្លូវ និងក្នុងផ្សារ ខេត្តស្ទឹង
ត្រែង ស្ទើរតែពេញទីរួមខេត្តទៅហើយ។
ពាក់ព័ន្ធនឹងការបង្ក្រាប ល្បែងស៊ីសងខាងលើ សមត្ថកិច្ចបានបញ្ជាក់ថា ឆ្នោតឡូតូ នឹងឆ្នោតនាគនាំសំណាង
នេះ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែ ក្នុងនោះមានកង្កប់នៅ ល្បែងខុសច្បាប់ជាច្រើន ដែលជាល្បិចកល
ដែលគេចាត់ទុកថា មាការបោកប្រាស់ និង ភ្នាល់ដាក់លុយជាច្រើន ។
ជុំវិញការបង្ក្រាបទីតាំងកន្ទុយលេខ ដ៍ធំទាំង៣កន្លែងខាងលើនេះ គឺមានការរិះគន់ ពីប្រជាពលរដ្ឋជាខ្លាំងដោយ
សារតែកន្លែងកត់ឆ្នោតខាងលើនេះ ជាមេៗដុះស្លែយូរណាស់មកហើយ នឹងធ្លាប់ឃើញសមត្ថកិច្ច ធ្វើការណែរ
នាំម្តងរួចមកហើយដែរ ប៉ុន្តែ នៅតែមានដដែល ហើយច្រើនជាងមុនទៅទៀត មកដល់ពេលនេះទើបតែមាន
វិធានការ។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាមេៗឆ្នោតទាំងនោះ យ៉ឺតក្នុងការបង់ខែអោយ
សមត្ថកិច្ចហើយមើលទៅ បានគេធ្វើបែបនេះ ព្រោះលើកមុនធ្វើម្តងហើយបែរជាស្ងាត់ទៅវិញ ចាំមើលលើក
តើសមត្ថកិច្ច ចាត់វិធានការបែបណា ទៅលើមេឆ្នោតដុះស្លែ ទាំង៣នាក់ខាងលើនេះ។
បច្ចុប្បន្នមេកន្ទុយលេខទាំង៣នាក់ ព្រមទាំងអ្នកញៀនល្បែងទាំង៥នាក់ ផ្សេងទៀត ត្រូវបាន នគរបាល
ព្រហ្មទណ្ឌ កម្រិតស្រាលណែរនាំ និង ធ្វើកិច្ចសន្យា ហើយរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់
តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ។/នួន ពុទ្ធា