ខេត្តស្ទឹងត្រែង ៖ ទន្ទឹមនឹងប្រទេសកំពុងមានការអភិវឌ្ឍន៍ ផ្លូវនឹងស្ពានស្ទើគ្រប់ទីកន្លែង ទាំងនេះមកពីមានការ
យកចិត្តទុកដាក់ ពីអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ក៍ដូចរាជរដ្ឋាភិបាល យល់ពីទុកលំបាករបស់ប្រជា
ពលរដ្ឋ នៅតំបន់ដាច់ស្រយា ពីទីប្រជុំជន ពិបាកក្នុងការធ្វើដំណើរ ឲ្យក្លាយទៅជាតំបន់ជិតបង្កោយ ទៅនឹងតំ
បន់ប្រជុំជន ដោយសាមានផ្លូវល្អ នឹងស្ពានងាយស្រួលឆ្លងទៅមក លែងមានការលំបាកដូចពីមុនទៀត។
ទោះបីរាជរដ្ឋាភិបាល ខិតខំយកចិត្តទុកដាក់ អភិវឌ្ឍន៍ប្រទេសឲ្យបាន ជឿនលឿន ដូចប្រទេសជិតខាងយ៉ាង
ណាក៍ដោយ ក៍នៅមិនទាន់បានគ្រប់ ទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋនៅឡើយទេ។ ជាក់ស្ដែងកាលពីថ្ងៃ
ទី០៤ ខែកក្តដា ឆ្នាំ២០១៥ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បាន
រៀបរាប់ពីកាលំបាករបស់ពួកគាត់ថា អ្នកស្រុករបស់ពួកគាត់ មានការលំបាកយ៉ាងខ្លាំង ដោយគ្មានស្ពានឆ្លង
ធ្វើដំណើរទៅមកដោយឆ្លងទូកដរ នៅពេលដឹកជញ្ជូនកសិផលផ្សេងៗ យកទៅលក់នៅទីផ្សារ គឺមានការលំ
បាកខ្លាំងណាស់ ហើយក៍ចំណាយថវិកាអស់ច្រើនផងដែល។
ប្រជាពលរដ្ឋខាងលើបានបន្តឲ្យដឹងទៀតថា គ្រាន់តែចំណាយទៅលើទូកដរ ឆ្លងទៅមក ត្រូវចំណាយរអស់
២០០០០រៀល ក្នុងគោយន្ត១គ្រឿង ចំណែកម៉ូតូ១គ្រឿងតម្លៃ៤០០០រៀល មនុស្សម្នាក១០០០រៀល មាន
ពេលខ្លះ ឆ្លងទូកដរម្ដងៗ ជួនការធ្លាក់ម៉ូតូ ធ្លាក់គោយន្តទៅក្នុងទឹងក៍មានដែល ជាពិសេសនៅពេលដែលមាន
ស្ត្រីមានផ្ទៃពោះឆ្លងទន្លេពេលយប់ នឹងមានអ្នកជម្ងីឈីស្កាត់ផ្សេៗ ពួកគាត់ត្រូវការទៅមន្ទីពេទ្យ ដើម្បីព្យាបាល
ជម្ងីរបស់ពួកគាត់ គឺមានការលំបាកខ្លាំងណាស់ ទម្រាំបានឆ្លងម្ដងៗ អាចនឹងឲ្យអ្នកជម្ងីបាត់បង់ជីវិតក៍ថាបាន។
ដោយមានការលំបាកក្នុងការធ្វើដំណើរ ទៅមកខ្លាំងពេក ប្រជាពលរដ្ឋក៍បានសំណូមពរ សូមឯកឧត្ដម អភិបាល
នៃគណៈអភិបាលខេត្តស្ទឹងត្រែង មេត្តាជួយសាងសង់ស្ពានឆ្លងអូ២កន្លែង ក្នុងឃុំកាំងចាម ដើម្បីកាត់បន្ថយ
ភាពក្រីក្រ នឹងងាយស្រួលដឹកជញ្ជូនកសិផល យកទៅលក់លើទីផ្សារ នឹងដើម្បីជៀសវាងហានិភ័យ ដោយ
យកថាហេតុដល់ពួកគាត់ដែលមិនដឹងខ្លួន។/នួន ពុទ្ធា