រថយន្តដឹកដីឆ្លងផ្លូវមិនប្រយ័ត្ន ទៅបុករថយន្តកាមរីបាឡែន បណ្ដាលឲ្យខូចខាតស្ទើតែទាំងស្រុង

កណ្ដាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត កាមរីបាឡែន នឹង រថយន្តដឹកដី
បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលអោយរថយន្តកាមរីបាឡែន រងការខូចខាតស្ទើតែទាំងស្រុង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ នឹង១០នាទីរសៀល ថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០១៥ នៅ
មុខរោងចក្រកាត់ដេសំលៀកបំពាក់ តាមបណ្ដោយផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ
ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តកាមរីបាឡែន
ពណ៍ខ្មៅ ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2Q.1617 ធ្វើដំណើតាមបណ្ដោយផ្លូវជាតិ៦អា ក្នុងទិសដៅពី
ត្បូង មកជើង ពេលមកដល់ចំណុចកើតហេតុ ក៍មានរថយន្តដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3A.1376 ដោយ
មានផ្ទុកដីពេញលើរថយន្ត ចេញពីកន្លែជិកដីនៅមាត់ទន្លេ មកដល់ចំណុចកើតហេតុ រថយន្តដឹកដីបើកឆ្លងផ្លូវ
បត់ឆ្វេងបញ្ច្រាសទិស ពីជើងមកត្បូង ក៍បុកជាមួយរថយន្តកាមរីបាឡែន ខាងលើយ៉ាងពេញទំហឹងតែម្ដង
ក្រោយកើតហេតុតៃកុងបើកបររថយន្តដឹកដី ចុះរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជី
វិតនោះទេ គ្រាន់តែម្ចាស់ខាងរថយន្តបាឡែន រងរបួសដោយសាអំបែងកញ្ចក់ខ្ទាតត្រូវ នឹងផ្ទុះពោងការពារ
បណ្ដាលរងរបួសទាំង២នាក់បីប្រព័ន្ធ កូនតូចមិនរបួសបន្តិចបន្ទួចតែប៉ុណ្ណោះ។

ក្រោយសមត្ថកិច្ចធ្វើការវាស់វែង រថយន្តទាំង២ ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាន នគរ
បាលស្រុកមុខកំពូល ដើម្បីរងចាំការដោះស្រាយបន្ត។/កម្ពុជា ជោគជ័យ

2015-07-06_20.11.45

20150706_164835

20150706_170652

20150706_172307

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author