ឈ្មោះសុខ ងី មេកន្ទុយលេខនឹងចាក់បាល់ នៅក្រុងស្ទឹងត្រែងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូន ទៅតុលាកាមិនបានមួយចំអិនកំពិសផង ដោះលែងមកវិញអស់

ស្ទឹងត្រែង ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅជិតផ្ទះ មេល្បែងដុះស្លែធំៗទាំង៣នាក់ នៅក្រុង
ស្ទឹងត្រែង បានឲ្យដឹងថា មេៗបើកល្បែងស៊ីសងទាំង៣នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាកា
កាលពីថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០១៥ កន្លងមកនេះ មិនបានប៉ុន្មានម៉ោងផង ត្រូវបាន លោក ស្រី ស៊ុន យឺត
ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្ទឹងត្រែង ដោះលែងឲ្យវិលមកផ្ទះវិញអស់ហើយ។

ប្រភពដដែលបានបន្តទៀតថា មេល្បែងដុះស្លែទាំង៣នាក់ ទី១ មានឈ្មោះ សុខ ងី ភេទប្រុស ជាមេបើកល្បែង
ដុះស្លែ ស្ថិតនៅភូមិស្ពានថ្ម ទី២ ឈ្មោះ ប៊ុនថាន់ លក្ខណា ភេទស្រី ស្ថិតនៅភូមិត្រពាំងព្រីង ជាប់ខាងជើងផ្សារ
ស្ទឹងត្រែង ទី៣ ឈ្មោះ ចាន់ សែនចំរ៉ុង ភេទប្រុស ស្ថិតនៅភូមិកណ្ដាល ខាងក្រោយសណ្ឋាគារអង្គមាស អ្នក
ទាំង៣នាក់ នៅក្រុងស្ទឹងត្រែង។ ក្រោយតុលាកាដោះលែងមកវិញ មុខរបរលក់ឆ្នោត កត់កន្ទុយលេខ ចាក់បាល់
បើកលែងយ៉ាងគគ្រិក គគ្រេងដដែល ដោយពួកគេយកឡេះថា លក់ឆ្នោតឡូតូ នឹងលក់ឆ្នោតនាគនាំសំណាង
តែកាពិត គឺកត់កន្ទុយលេខវៀតណាម ពេលព្រឹកក្នុងឡូ ក្រៅឡូ២០ប៉ុស្តិ៍ ពេលល្ងេចក្នុងឡូ ក្រៅឡូ២៧ប៉ុស្តិ៍
ថ្ងៃសៅរ៍ នឹងថ្ងៃអាទិត្យ កត់ឆ្នោតថៃ នឹងឆ្នោតឡាវ ពួកគេគ្រាន់តែយកឆ្នោតនាគនាំសំណាង មកដាក់មុខ ថា
មានច្បាប់ ដើម្បីបិទបាំងភ្នែកសមត្ថកិច្ចប៉ុណ្ណោះ។

ពាក់ព័ន្ធក្នុងកាដោះលែងខាងលើនេះ លោក ហម ប៉ុនថែល ស្នងការងព្រហ្មទណ្ឌ នៃនគរបាល ខេត្តស្ទឹងត្រែង
បានប្រាប់អ្នកយកព័ត៌មានយើង កាលពីល្ងេចថ្ងៃទី០៦ថា អ្នកលេងល្បែងស៊ីសង នឹងមេកន្ទុយលេខ ធំៗចំនួន
៣នាក់ ព្រមទាំងអ្នកលេងបៀ បោះសេះ សរុបចំនួន៨នាក់ ក្រោយការសាកសួរ កសាងសំណុំរឿង ក៍បញ្ជូនទៅ
កាន់តុលាកា រឿងនេះផុតពីដៃសមត្ថកិច្ចហើយ បើចង់ដឹងច្បាស់សួរទៅតុលាកា។

លោក ស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឲ្យដឹងថា អ្នកលេងល្បែងខុសច្បាប់ខាងលើ
នោះ លោក ស្រី បានទទួលពីសមត្ថកិច្ច ប្រគល់ឲ្យតែ២នាក់ប៉ុណ្ណោះ។ លោក ស្រី បានបន្តទៀតថា អ្នកដែល
មិនពាក់ព័ន្ធ លោក ស្រី ឲ្យវិលទៅផ្ទះវិញអស់ហើយ ដោយឡែកមេកន្ទុយលេខ ដែលគេអះអាងថា គេមាន
ច្បាប់ ឆ្នោតនាគនាំសំណាង តែក្នុងនោះនៅមិនទាន់មានច្បាប់គ្រប់ជ្រុងជ្រោយនៅឡើយ មេកន្ទុយលេខខាង
លើកំពុងប្រមូលឯកសារឲ្យលោកស្រី ចាំត្រួតពិនិត្យបន្តទៀត។/នួន ពុទ្ធា

2015-07-07_19.09.07

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author