ស្ទឹងត្រែង ៖ ផ្ទះស្ត្រីមេម៉ាយកូន៣នាក់ រងការខូចខាតដោយខ្យល់កន្ត្រាកប៉ើងដំបូល កាលពី ថ្ងៃទី៩ ខែកក្តដា
ឆ្នាំ២០១៥ ត្រូវបានលោក សុខ នរ៉ា ( ហៅចារ ) ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រះបាទ បានដឹកនាំ
កម្លាំង ចុះជួយសាងសង់ ដោយប្រក់ដំបូលថ្មី ជួនដល់ជនរងគ្រោះ កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៥ ស្តិត
នៅជាប់ផ្លូវជាតិលេខ៩ អាស៊ាន ក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង/ខេត្តស្ទឹងត្រែង។
លោក សុខ នរ៉ា ( ហៅចារ ) នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ព្រះបាទ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យ
បានដឹងថា គ្រោះធម្មជាតិលាយលំភ្លៀងនឹងខ្យល់កន្ត្រាក បណ្ដាលឲ្យខូចខាតដល់ផ្ទះប្រជាពលរដ្ឋខាងលើនេះ
លោកបានទទួលបញ្ជា ពីថ្នាក់ដឹកនាំ តែងតែយកចឹត្តទុកដាក់ ដល់ប្រជាពលរដ្ឋជួបការលំបាក ដូចជាខ្យល់
កន្ត្រាក នឹងគ្រោះធម្មជាតិផ្សេងៗ ។
លោកបានបន្តឲ្យដឹងទៀតថា ស្ត្រីរងគ្រោះដោយខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតដំបូលផ្ទះខាងលើនោះ ឈ្មោះ
ឈូក ដាលី ភេទស្រី អាយុ៥៣ឆ្នាំ ស្ថិតនៅភូមិ ឃុំ ខាងលើ ជាស្ត្រីមេម៉ាយ មានកូន៣នាក់ ទី១ ឈ្មោះ សារឿន
សែល ភេទស្រី អាយុ២២ឆ្នាំ ទី២ ឈ្មោះ សារឿន ស្រស់ ភេទស្រី អាយុ១៨ឆ្នាំ ទី៣ ឈ្មោះ ចាន់ បរមី ភេទ
ប្រុស អាយុ១០ឆ្នាំ លោកបានដឹកនាំកម្លាំង នឹងនាំយកស័ង្កសី ជូនទៅដល់ជនរងគ្រោះ ហើយកម្លាំងរបស់
លោក ជួយជួសជុលលំនៅដ្ឋាន នឹងប្រក់ដំបូលឲ្យពួកគាត់ឡើងវិញ ក្នុងនាមខ្ញុំអាជ្ញាធរបូលដ្ឋាន មិនទុកឲ្យ
ប្រជាពលរដ្ឋណាម្នាក់ជួបការលំ ហើយឈរអោបដៃមើលនោះទេ។
ស្ត្រីរងគ្រោះដោយខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះខាងលើ បានអបអរសាទរ ដោយសំដែងចេញ នូវទឹកមុខ
ស្រស់ញញឹម នឹងជូនពរជ័យ ដល់ថ្នាក់ដឹកនាំ នឹងលោក នាយប៉ុស្តិ៍ ព្រមទាំងកម្លាំងសមត្ថកិច្ច ដែលបានចុះ
មកជួយជួសជុលនឹងប្រក់ដំបូលថ្មីជូនដល់ពួកគាត់។/នួន ពុទ្ធា