កណ្ដាល ៖ នាព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៥ នៅសាលាស្រុកមុខកំពូល បានធ្វើពិធីអបអរសាទរ ពិធី
បុណ្យរុក្ខទិវា ដាំកូនក្ងោក តាមផ្លូវជាតិលេខ៦អា ក្រោមអធិបតីភាព ឯកឧត្តមបណ្ដិត ម៉ៅ ភិរុណ អភិបាល
ខេត្តកណ្ដាល នឹងមានការចូលរួមពីឯកឧត្តមបណ្ដិត នួន ផា ប្រធានក្រុមក្រិក្សាខេត្តកណ្ដាល ឯកឧត្តម
លោក ជំទាវ អភិបាលខេត្តរង សមាជិកក្រុមប្រិក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ
សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកោះករនៅក្នុងពិធីនោះ។
លោក តាំង ម៉េងលាន អភិបាលស្រុកមុខកំពូល ឡើងអានរបាយការណ៍ស្វាគមន៍ ចំពោះវត្តមាន ឯកឧត្ដម
បណ្ដិត ម៉ៅ ភារុណ អភិបាលខេត្តកណ្ដាល ក្នុងពិធីដាំកូនក្ងោក តាមដងផ្លូវជាតិលេខ៦អា ក្នុងភូមិសាស្ត្រ
ឃុំព្រែកអញ្ចាញ អបអរសាទរពិធីបុណ្យរុក្ខទិវា៩កក្តដា នាឱកាសនេះ។ វត្តមានរបស់ឯកឧត្តម គណៈអធិបតី
ភ្ញៀវកិត្តយស មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស នឹងបងប្អូនប្រជាពលរដ្ឋថ្ងៃនេះ ធ្វើឲ្យពិធីដាំកូនក្ងោក
អបអរសាទរពិធីបុណ្យរុក្ខទិវា៩កក្តដា កាន់តែមានអត្ថន័យជ្រាជ្រៅ នឹងភាពអធិកអធម ព្រមទាំងបានបង្ហាញ
ឲ្យឃើញនូវ កាយវិការគោរពចំពោះ ព្រះករុណាព្រះមហាក្សត្រជាទីគោរពនៃយើង ដែលព្រះអង្គបានយាងជា
ព្រះរាជាធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីដាំកូនឈើ ដែលបានប្រព្រិត្តនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្ត
កំពង់ធំ នាថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១៥ បន្លងទៅនេះ។
លោក តាំង ម៉េងលាន អភិបាលស្រុកំមុខកពូល បានឲ្យដឹងថា ដោយមានការណែនាំពីឯកឧត្ដមបណ្ដិត ម៉ៅ
ភារុណ ឲ្យរដ្ឋបាលស្រុករៀបចំពិធី នេះឡើងជាបឋមដាំកូនក្ងោកនៅឃុំព្រែកអញ្ចាញនាថ្ងៃនេះ ចំនួន២០០០
ដើម នឹងមានផែនការបន្តដាំកូនលឿងរាជ្យ កូនក្ងោកឆ្លាស់គ្នាពីឃុំមួយទៅឃុំមួយទៀត តាមបណ្តោយផ្លូវជាតុ
លេខ៦អា រហូតដល់ព្រំប្រទល់ជាមួយខេត្តកំពង់ចាម ត្រង់ស្ពានលេខ២៤ ទាំងសង្ខាងផ្លូវ។
ក្នុងនោះផងដែល ឯកឧត្តមបណ្ដិត ម៉ៅ ភារុណ អភិបាលខេត្តកណ្ដាល បានអញ្ជើញឡើងមានប្រសាសន៍
សំណេះសំណាល ទៅកាន់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវកិត្តយស ក្រុមប្រឹក្សាស្រុក
មន្ត្រីរាជការ កងកម្លាំង លោគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹងបងប្អូនប្រជាពលរដ្ឋ ដែលបានចំណាយពេលវេលា
ក្នុងថ្ងៃនេះ ឈប់សម្រាក អញ្ជើញចូលរួមក្នុងពិធីដាំកូនក្ងោកនាថ្ងៃនេះ សូមគោរពជូនពរ នឹងគោរពជូនពរបវរ
មហាប្រសើ ព្រមទាំងសមប្រកបពុទ្ធពរបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈ កំបីឃ្លាងឃ្លាតឡើយ។
ចប់សំណេះសំណាល ឯកឧត្ដមបណ្ដិត ម៉ៅ ភារុណ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការ លោកគ្រូ
អ្នកគ្រូ អញ្ជើញចូលរួមដាំកូនក្ងោក នៅមុខសាលាស្រុកមុខកំពូល នឹងមុខសាលាវិទ្យាល័យជាស៊ីមព្រែក
អញ្ចាញ។ កម្ពុជា ជោគជ័យ