កណ្ដាល ៖ ក្រសួងរ៉ែ ថាមពល បានបើកវេទិការសាធារណៈ ពាក់ព័ន្ធគោការផ្ដល់អាជ្ញាបណ្ណ អាជីកម្មខ្សាច់
កាលពីវេលាម៉ោង៨ នឹង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៥ នៅក្នុងបរិវេណ វត្តរតនៈបុប្ផារាម ( ហៅ
វត្តព្រែកអញ្ចាញ ) ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
វេទិការនេះរៀបចំដោយ ក្រសួងរ៉ែ ថាមពល ក្រោមអធិបត្តីភាព ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ
ថាមពល ឯកឧត្តម ហេង ចាន់ធួន អនុរដ្ឋលិខាធិការក្រសួង វត្តមានចូលរួមពី ឯកឧត្តមបណ្តិត ម៉ៅ ភារុណ
អភិបាលខេត្តកណ្ដាល លោក តាំង ម៉េងលាន អភិបាលស្រុកមុខកំពូល មន្ត្រីរាជការ កងកម្លាំង មេភូមិ មេឃុំ
នឹងប្រជាពលរដ្ឋជាច្រើនផងដែល។
ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែថាមពល បានលើកឡើងនៅក្នុងវេទិការសាធារណៈថា ក្រសួង
បានផ្ដល់អាជ្ញាបណ្ណអាជីកម្មខ្សាច់ ឲ្យក្រុមហ៊ុន( ខេរ៉ូឃីង) ធ្វើអាជីវកម្មបូមខ្សាច់ នៅទន្លេមេគង្គ តែពេលនេះ
ខុសពីមុន ដោយក្រសួងកំណត់ទីតាំង ឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម នឹងមានបោះពោងកំណត់ច្បាស់លាស់ ហើយ
កំណត់ពេលវេលាឲ្យក្រុមហ៊ុនធ្វើការបូម ពីម៉ោង ៦ព្រឹក ទៅត្រឹមម៉ោង៦ល្ងេច គឺមិនអនុញ្ញាតឲ្យធ្វើការបូម
លើសម៉ោងដែលក្រសួងបានកំណត់ និយាយរួមគឺមិនអនុញ្ញាត ឲ្យធ្វើការបូមអនាធិបតេយ្យ នឹងលួចបូមនៅ
ពេលយប់បានឡើយ។
ឯកឧត្តមបានបញ្ជាក់ទៀតថា មុននឹងអញ្ញាត ឲ្យក្រុមហ៊ុន បូមខ្សាច់នៅទីនេះ ឯកឧត្តមបានសិក្សាពីផល់ប៉ះ
ពាល់រួចហើយ ទើបសម្រេច ឲ្យក្រុមហ៊ុនខាងលើបូមនៅទីនេះ យើងឲ្យបូមតែត្រង់ណាដែលទឹករាក់ នឹងបូម
តាមខ្សែទឹក ដើម្បីធ្វើជាផ្លូវទឹក ហើយវាមិនអាចធ្វើឲ្យបាក់ច្រាំង ឬបាក់ដីដូចបងប្អូនគិតនោះទេ ព្រោះខ្សាច់នេះ
វាបានមកតាមទឹកពីលើៗមក បើយើងមិនធ្វើការបូមវាអាចរាក់ទន្លេ នឹងឈានទៅដល់រីងទន្លេ បើយើងឲ្យក្រុម
ហ៊ុនធ្វើអាជីវកម្មវាអាចចំណេញ ដោយក្រុមហ៊ុនបង់ព័ន្ធចូលរដ្ឋ។/កម្ពុជា ជោគជ័យ