កម្មការិនីរោងចក្រ ស៊ីន ផ្លាស នៅតែនាំគ្នាធ្វើកូដកម្ម មកដល់ថ្ងៃទី១៤នេះកាន់តែច្រើនឡើង

ដោយ : កម្ពុជា ជោគជ័យ CSN

កណ្ដាល ៖ កម្មការិនី រោងចក្រកាត់ដេ សំលៀកបំពាក់ ស៊ីន ផ្លាស ជាង២០០០នាក់ ផ្ទះកំថិងតវ៉ាកាន់តែខ្លាំង
ពួកគេនាំគ្នាធ្វើកូដកម្ម នៅមុខរោងចក្រ ចាប់តាំងពីថ្ងៃទី៨ ខែកក្តដា មកដល់ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៥
ហើយ នៅតែគ្មានដំណោះស្រាយ ដែលកម្មការិនីទាមទា នូវគោលការណ៍១១ចំណុចនៅឡើយ រោងចក្រខាង
លើនេះមានទីតាំង តាមបណ្ដោយផ្លវជាតិលេខ៦អា ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
ខេត្តកណ្ដាល។

បើតាមការឲ្យដឹងពីក្រុម សហព័ន្ធ សហជិពកម្មករ បានឲ្យដឹងថា ខាងក្រមសហព័ន្ធ សហជិពកម្មករ បានតវ៉ា
ពីថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៥ តាំងតែពីមានកម្មការិនីតែ៣០នាក់ មកទល់ថ្ងៃទី១៤នេះ កម្មការិនីពួកគាត់កាន់
តែយល់ ពីគោលការណ៍ទាំង១១ចំណុច ឥឡូវនេះ កម្មការិនីធ្វើការនៅក្នុងរោងចក្រខាងលើនេះ សរុបទាំងអស់
ចំនួន២៨០០នាក់ បាននាំគ្នាឈប់ធ្វើការ មកតវ៉ាជាង២០០០នាក់ហើយ ដើម្បីទាមទាឲ្យក្រុមហ៊ុន គោលរពទៅ
តាមលក្ខខណ្ឌការងារ។

ប្រភពខាងលើ បានបន្ត ឲ្យដឹងទៀតថា នៅថ្ងៃទី១៤ ខែកក្តដា នេះ ខាងសហព័ន្ធ សហជិពកម្មករ នឹងកម្មការនី
បានធ្វើការ ស្បថ ស្បែ ជាមួយគ្នា ដោយមានដុតធូក នឹងមានផ្លែឈើ ព្រមទាំងមានមាន់ស្ងោថើមទៀត ដោយ
នាំគ្នាស្បថថា មិនមាខាងណាក្បត់ខាងណា បើមានខាងណាក្បត់ ឬរត់ចោលគ្នានោះ សូមឲ្យអ្នកតា ដែលរក្សា
នៅទីនេះកាច់កឲ្យស្លាប់។ ក្រោយពីធ្វើការស្បត់ស្បែរួចមក ខាងតំណាងសហព័ន្ធ សហជិពកម្មរ បានដឹកនាំ
កម្មការិនី ដែលនៅតវ៉ាខាងក្រៅទាំងអស់ ទៅតវ៉ានៅមុខក្រសួងការងារ ដើម្បីឲ្យខាងក្រសួងជួយរកដំណោះ
ស្រាយជូនដល់ពួកគាត់។

20150714_104539

20150714_104519

20150709_121444

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author