ដោយ: ហ៊ុល សុខគា & វសនា រាជធានីភ្នំពេញ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៣យប់ ឈានចូលថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៥ កម្លាំងចម្រុះ រាជធានីភ្នំពេញនឹង
អាជ្ញាធរខ័ណ ចុះរៀបចំសណ្ដាប់ធ្នាប់ ផ្លូវផ្សារទួលសង្កែ លែងឲ្យមានការលក់ដូរ បែបអនាធិបតេយ្យ នៅលើ
ផ្លូវសាធារណ: ដោយគ្មានសណ្ដាប់ធ្នាប់ទៀតឡើយ។
បញ្ហាសណ្តាប់ធ្នាប់ ត្រូវបានគេចាត់ទុកថាជាក្តីកង្វល់ នាពេលបច្ចុប្បន្ន ប្រសិនបើអាជាធរ មិនមានវិធានការ
រៀបចំ ឬកែទម្រង់ទេនោះ បញ្ហាសណ្តាប់ធ្នាប់នេះហើយ ដែលធ្វើឱ្យមានការកកស្ទះចរាចរនិងបាត់បង់
សោភណ្ឌភាពរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋមួយចំនួន បានសម្តែងការព្រួយបារម្ភ ចំពោះការគ្រោះថ្នាក់ផ្សេងៗ កើតឡើង បន្ទាប់ពីនៅតំបន់
ខ្លះឧស្សារហ៍ មានការកកស្ទះនៅពេលព្រឹក ថ្ងៃហើយនិងពេលល្ងាច ការដែលព្រួយបារម្ភបែបនេះក៍ព្រោះតែ
ដងផ្លូវមួយចំនួន ត្រូវបានអ្នកមាលុយ មានអំណាច យកធ្វើអាជីវកម្មដោយប្រើប្រាស់ ផ្លូវសាធារណ: ជាប្រ
យោជន៍ផ្ទាល់ខ្លួន។
បើតាមការបញ្ជាក់ពីអាជាធរ នឹង កម្លាំងសមត្ថកិច្ចបាឲ្យ អ្នកយកព័ត៌មានយើងដឹងថា កម្លាំងចម្រុះប្រមាណ
ជាង១០០នាក់នៅរាជធានីភ្នំពេញ បានពង្រាយកម្លាំង នៅតំបន់កកស្ទះមួយនេះ ហើយអាជាធរ និងចាត់វិ
ធានការ ប្រសិនបើក្រុមអាជីវករ នៅតែបំពានការលក់ដូរ មកលើចំណីផ្លូវសាធារណ: តទៅទៀត ហើយការចុះ
រៀបចំនឹងហាមឃាត់មិនឲ្យមានការលក់ដូនេះ មិនមែនទើបធ្វើលើកទី១ នោះទេ គឺមានការចុះរៀបចំ ជាច្រើន
ដងមកហើយ លើកនេះគឺថ្នាក់ដឹកនាំកម្លាំងបញ្ជាផ្ទាល់ ធ្វើការហាមឃាត់ជាថ្មីម្ដងទៀត។
អាជ្ញាធរនៅទីនោះបានឲ្យដឹងថា ផ្សារដែលរៀបចំឲ្យទៅលក់ដូរនោះ ស្ថិតនៅចម្ងាយប្រមាណ៣០០ទៅ៤០០
ម៉ែត្រតែប៉ុណ្ណោះ ផ្សារនោះអាចផ្ទុកអាជីវករ លក់ដូរប្រមាណជិត១០០០នាក់ ពេលនេះបានលេចឡើងជារូប
រាងហើយ ដើម្បីបញ្ចៀសនូវការកកស្ទះទីនេះ នឹងសម្រួលស្ថានភាព សន្តិសុខឱ្យល្អប្រសើរបន្ថែមទៀត។
ពាក់ព័ន្ធក្នុងករណី ដែលសមត្ថកិច្ចចុះអនុវត្តខាងលើនេះ ក៍មានមតិប្រជាពករដ្ឋ រស់នៅផ្ទះល្វេង នៅជាប់របង
ស្តាតចាស់ បានរិះគន់ថា ការចុះអនុវត្តច្បាប់បែបនេះ គឺធ្វើឲ្យប៉ះពាល់ ដល់អ្នកលក់ដូរនឹងអាជីវករ ដែលមាន
ទំនិញដែលលក់ក្នុងផ្ទះយ៉ាងខ្លាំង។ ហើយក៍មានមតិប្រជាពលរដ្ឋមួយចំនួន បានប្រាប់ឲ្យអ្នកយកព័ត៌មាន
យើងដឹងថា ពួកគាត់ចង់ឲ្យអាជីវករ ដែលជាអ្នកលក់ដូរទាំងអស់ ឈប់លក់នៅលើផ្លូវតទៅទៀត មកចូលរួម
គ្នាលក់ក្នុងផ្សារតូច ផ្លាសាវិញ ដើម្បីបញ្ជាសការកកស្ទះ នឹងធ្វើឲ្យមានសណ្ដាប់ធ្នាប់ល្អឡើងវិញ។