ដោយ: ទៀង រចនា តាកែវ
ខេត្ដតាកែវ ៖ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណ: អភិបាលនៃគណ:អភិបាល
ខេត្តតាកែវ នឹងអ្នកស្រី នូ សុវណ្ណី ជាប្រធានក្រុមការងារ កាកបាទក្រហម ខេត្តតាកែវ បានអញ្ជើញចូលរួមពិធី
បុណ្យសពលោក ខាត់ ខុន នឹងបានដឹកនាំអំណោយ របស់កាកបាទក្រហមមួយចំនួន ទៅជូនដល់ក្រុមគ្រួសារ
លោកខាត់ ខុន ក្រុមប្រឹក្សាឃុំប្រាំបីមុំដែលបានទទួលមរណភាពកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែកក្តដា
ឆ្នាំ២០១៥ នៅគេហដ្ឋានរបស់លោក ស្ថិតនៅភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកត្រាំង ខេត្តតាកែវ ដោយជំងី
ដាច់សសៃឈាម។
តាមការឲ្យដឹងពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ក្នុងនោះលោកស្រី នូ សុវណ្ណី ប្រធានក្រុមការងារ កាកបាទក្រ
ហមខេត្ត បាននាំអំណោរបស់កាកបាទក្រហម មកជូនដល់ក្រុមគ្រួសារ លោកខាត់ ខុន មានដូចជា អង្ករ១
បាវ ទឹកក្រូច៣កេះ ទឹកសុទ្ធ១កេះ ទឹកត្រី១យរួ ទឹកស៊ីអ៉ីវ១យួរ នឹងលុយចំនួន ១០០០០០០៛ (មួយលានរៀល)
ផងដែល។
នៅក្នុងឱកាសនោះ ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ បានសម្ដែងនូវភាពក្ដុកក្ដួល និងសោកស្ដាយ
បំផុតចំពោះលោក ខាត់ ខុន ក្រុមប្រិក្សាឃុំប្រាំបីមុំ បានទទួលរមណភាព ការបាត់បង់ លោក ខាត់ ខុន ចាត់
ទុកជា ការបាត់បង់ធនធានមនុស្សមួយរូបដែល តែងតែបានជួយសង្គម ពិសេសជួយលើ មូលដ្ឋានឱ្យអនុវត្ត
បានល្អលើកិច្ចការទាំងនោះ ។/