មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រថយន្តធុនធំសណ្ដោងកន្ទុយ១គ្រឿង ដឹងជ្រូកក្រហមចេញពីប្រទេសថៃ មកក្រឡាប់លើផ្ទះប្រជាពលរដ្ឋរបួសធ្ងន់ស្រាល៥នាក់

បាត់ដំបង ៖ រថយន្តធុនធំ សណ្តោងកន្ទុយ ១គ្រឿងដឹកជ្រូកក្រហម ពីប្រទេសថៃ បានក្រឡាប់ លើផ្ទះប្រជា
ពលរដ្ឋ បណ្តាលឲ្យម្ចាស់ ផ្ទះរងរបួសធ្ងន់ ស្រាល៥នាក់ កាលពីវេលាម៉ោង ១១និង៥០នាទី ព្រឹកថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០១៥ នៅចំណុច ភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក សុង សុភ័ក្ត្រ អធិការនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីវេលាម៉ោង ១១និង៤៥នាទី
ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក មានរថយន្តបង្ក ១គ្រឿង
ធុនសណ្តោងកន្ទុយ បានដឹកជ្រូកជាច្រើនក្បាល ពីដីថៃចូលដីខ្មែរ បើកបរក្នុងល្បឿន លឿន ពេលមក ដល់
ចំណុចកើតហេតុ មានគោ១ក្បាល បានដើរឆ្លងកាត់ផ្លូវត្រង់ផ្លូវ កោងលើស្ពានអូយ៉ាម៉ា ដោយរថយន្តមាន
ល្បឿន លឿនរ៉េចង្កូត ជាន់ ហ្វ្រាំងមិនជាប់ ក៏បណ្តាល ឲ្យក្រឡាប់ទៅលើផ្ទះ ប្រជាពលរដ្ឋ១កន្លែង បណ្តាល
រងរបួសធ្ងន់ និងស្រាល ចំនួន៥នាក់ ។

លោកបានបន្តទៀតថា ជនរងគ្រោះ៥នាក់ ក្នុងនោះធ្ងន់៣នាក់ ត្រូវបានសមត្ថកិច្ចជួយដឹកយកទៅមន្ទីរពេទ្យ
ស្រុកសំពៅលូន ដើម្បីសង្គ្រោះព្យាបាល ។ ហើយសមត្ថកិច្ចបានអូស រថយន្តបង្កនោះ យកមករក្សាទុកបណ្តោះ
អាសន្ន នៅអធិការដ្ឋាននគបាលស្រុកភ្នំព្រឹក ដើម្បីរងចាំធ្វើការរដោះស្រាយ សំណងដល់ជនរងគ្រោះ នូវការ
ខូចខាតផ្ទះ និងថ្លៃព្យាបាលទៅតាមច្បាប់ ។/

Screenshot_2015-07-17-20-49-11-1

Screenshot_2015-07-17-20-49-11-2

Share on Facebook