សត្វដំរីជាសត្វដ៍កម្រនឹងបានឃើញនឹងជិតផុតពូជ ត្រូវបានម្ចាស់វានាំមកពីខេត្តមណ្ឌលគិរីឆ្លងកាត់ស្ទឹងត្រែង ធ្វើឲ្រមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋចោមរោមមើល

ដោយ: នួន ពុទ្ធា

​ស្ទឹងត្រែង: មានការ​ភ្ញាក់ផ្អើល​នៅ​ក្រុង​ស្ទឹងត្រែង ខណៈពេល​ឃើញ​សត្វ​ដំរី​ ញី​ ឈ្មោល​ចំនួន​៣​ក្បាល ដែល​គេ
នាំ​មកពី​ខេត្តមណ្ឌលគិរី កាត់​តាម​ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់​ខេត្តសៀមរាប​។ អ្នក​ស្ទឹងត្រែង​ ភាគ​ឦសាន​
ប្រទេស​កម្ពុជា​ ដូចគ្នា​ទៅនឹង​ខេត្តមណ្ឌលគិរី ពួកគេ​ចាប់អារម្មណ៍​ នឹង​ដំរី​ណាស់​ ព្រោះថា វា​ជាស​ត្វ​ជាទី​ស្រ
ឡាញ់ ហើយ​នាំមក​នូវ​សំណាងល្អ​ ម្យ៉ាងវិញទៀត​សត្វ​ដំរី​នៅ​ខេត្តស្ទឹងត្រែង​គេ​ជឿថា វា​បាន​ផុត​ពូជ​អស់ហើយ​។​
​    ​
​គេ​ឃើញ​ពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី ចោម​មើល​សត្វ​ដំរី​ទាំងនោះ​ ពេល​ម៉នាំ​ដំណើរ​កាត់​ផ្សារ​ស្ទឹងត្រែង​មាន​អ្នក
ខ្លះ​ចូលទៅ​ក្រោម​ប្រមោយដំរី ​រួច​ផ្តល់ប្រាក់​តាម​ទឹកចិត្ត​ជ្រះថ្លា​ បន្តិច​ប​ន្ទួ​ច​ឲ្យ​ទៅ​ម៉ និង​ខ្លះទៀត​ទិញ​ផ្លែ​ឪឡឹក​
ដើម​ពៅ​ឲ្យ​វា​ស៊ី​ផងដែល ហើយពួកគាត់លើកឡើងថា សត្វ​ដំរី នាំមក​នូវ​សេចក្តីសុខ​សប្បាយ នឹងគ្មាន​ជំងឺ​
តម្កាត់​ផ្សេងៗ ​ហ៊ាន​មក​ជិត​ពេល​យើង​បាន​ចូល ទៅ​ក្រោម​ប្រមោយ​របស់​វា​។​

​លោកសុខ អែក ខែកសា រិ​ន អាយុ​៥៥​ឆ្នាំ ជាម្ចាស់​ដំរី​ទាំងបី​ក្បាល​ បាន​ឲ្យដឹងថា ដំរីទាំង៣ក្បាលនេះ ទី១
ឈ្មោះ សាំ សុង ឈ្មោល អាយុ៣៥ឆ្នាំ ទី២ ឈ្មោះ ជី មាន ញី អាយុ២៥ឆ្នាំ ទី៣ ឈ្មោះ ស៊ី អ៊ូល ញី អាយុ២០
ឆ្នាំ ក្នុងនោះអ្នករួមដំណើរក្សាដំរី ជាមួយគ្នាចំនួន៥នាក់ផងដែល។​

លោកពូម្ចាស់ដំរីបានបន្តថា គាត់មាន​ភាព​រីករាយ​ណាស់ ​នៅពេល​ធ្វើដំណើរ​ពី​ខេត្តមណ្ឌលគិរី ឆ្លងកាត់​ខេត្ត
តស្ទឹងត្រែង ហើយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ នាំគ្នា​ចោម​មើល​អ្នកខ្លះ បាន​សុំ​ចូលទៅ​ក្រោម​ប្រមោយដំរី រួច
ហើយ​បរិចាក​ ជា​លុយកាក់​ដល់​គាត់​ទុក​គ្រាន់​ជាសោហ៊ុយ​ចាយវាយ​ បន្តដំណើរ​ទៅមុខទៀត​។​

​​​
ការលើកឡើងពីប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ បានលើកឡើងថា ឃើញសត្វដំរី៣ក្បាលនេះ ធ្វើឲ្យពួកគាត់
សង្វេកនឹកឃើញ ហ្វូងដំរី ដែលធ្លាប់រស់នៅតាមព្រៃឡង់ ក្នុងតំបន់ព្រៃឧទ្យានវរជ័យ ស្ថិតនៅស្រុកសៀមប៉ាង
ជាជម្រកសត្វព្រៃដសំខាន់ សម្រាប់ឲ្យសត្វរស់នៅនឹងបន្តពូជ តែឥឡូវបាត់បង់ដើមឈើអស់ ធ្វើឲ្យព្រៀនព្រៃ
មានឱកាស បរបាញ់ព្រៃ យកមកលក់ឲ្យឈ្មួញយ៉ាងអនាធិបតេយ្យ ដាក់លក់នៅលើទីផ្សារខេត្តស្ទឹងត្រែង
មកទល់សព្វថ្ងៃនេះពុំឃើញមានអ្នកបង្ក្រាប។

ប្រភពដដែលបានបន្តទៀតថា ​សត្វ​ប្រភេទ​នេះ ត្រូ​បាន​គេ​ចាត់ទុកថាកម្រ​ នឹង​បានឃើញ​ផ្ទាល់​ភ្នែក​ណាស់​
សម្រាប់​ក្មេងជំនាន់ក្រោយ គេ​ធ្លាប់តែ​ឃើញ នៅក្នុង​កញ្ចក់​ទូរទស្សន៍ នាទី​ឯកសារ​សត្វ​ ខ្សែភាពយន្ត​បរទេស
​តែប៉ុណ្ណោះ​។​ សព្វថ្ងៃ បើ​ចង់ឃើញ​ដំរី ទាល់តែ​យើង​ទៅ​មើល ​នៅ​ខេត្តមណ្ឌលគិរី និង​ខេត្តសៀមរាបដែលជា​
តំបន់​ទេសចរណ៍​ទើប​ឃើញ​ផ្ទាល់​ភ្នែក​ជាក់ស្តែង​។​

​អង្គការ​ការពារ​សត្វ​ព្រៃ​ដែល​ហៅ​កាត់​ថា WWF ធ្លាប់បាន​ចេញផ្សាយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត
​ការប្រឹងប្រែង ការពារ​សត្វ​ដំរី ដែល​កំពុងស្ថិត​ក្នុងកា​រ​គំរាមកំហែង​។ ជាក់ស្តែង​កន្លងមក សត្វ​ដំរី​ចំនួន​៣​ក្បាល
ត្រូវគេ​បាញ់សម្លាប់​ នៅក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច​ ខេត្តមណ្ឌលគិរី​កាលពី​ឆ្នាំ​២០១៣​។ អង្គការ​នោះ រកឃើញ
ថា ដំរីព្រៃ​នៅ​អាស៊ី​ ត្រូវបាន​គេ​រកឃើញ​មាន​ប្រមាណ ៥៧០​ក្បាល​នៅ​កម្ពុជា​ នៅក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច
​អាចមាន​សត្វ​ដំរី​ប្រមាណ ១៥០​ក្បាល​។ គេ​បារម្ភ​ថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ គឺជា​កក្តា​អាច​ប៉ះពាល់​ធ្ងន់
ធ្ងរ ដល់​ជំរក​សត្វព្រៃ​គ្រប់​ប្រភេទ​ដូចជា​សត្វ​ដំរី​ជាដើម​។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៥​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានទទួល​ជួប
​សម្តែង​ការគួរសម ​ជាមួយ​លោកស្រី​Robina P.Marks​ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ អា​ហ្វិ​ច​ខាងត្បូង ដែល
មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ ដើម្បី​ពិភាក្សា​ការងារ ពាក់ព័ន្ធ និង​កិច្ចសហប្រតិបត្តិការ លើ​
ផ្នែក​ជីវចម្រុះ​ តាម​ស្មារតី​នៃ​អនុស្សរណៈ​ យោគយល់​គ្នា ក្នុង​គោលបំណង​ទប់ស្កាត់​ បទល្មើស​ឆ្លងដែន​នៃការ
ជួញដូរ​ភ្លុក​ដំរី និង​គុជ​រមាស​ដែល​ភាគី​ទាំងពីរ បានចុះហត្ថលេខា កាលពីចុងខែឧសភាឆ្នាំ២០១៥ កន្លងមក។/​

143703219118714370321971451437032166954Screenshot_2015-07-17-20-23-40-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author