បុរសជាជាងឡើងតខ្សែភ្លើងមិនប្រយ័ត្នប៉ះ ខ្សែភ្លើងស្រាតឆក់ធ្លាក់មកដីរបួសធ្ងន់

ដោយ: ផ្លែក សុភា

ប៉ោយប៉ែត​ ៖​ បុរស​វ័យ២០ឆ្នាំម្នាក់ ជា​ជាង​ភ្លើង​​ ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់ ​បណ្ដាល​ឲ្យរងរបួស ខ្លោច​​​ពេញខ្លួន
ប្រាណ ​ស្ទើរតែបាត់បង់ជីវិត ខណៈ​ដាក់​ជណ្ដើរដែក ​ឡើង​ត​ខ្សែភ្លើង ដែលមានកម្ពស់២ម៉ែត្រ ទៅ​ប៉ះ​នឹងខ្សែ
ភ្លើង​ស្រាតបណ្ដាលឲ្យឆក់តែម្ដង ។

ហេតុនការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅចំ
ណុចផ្សារយួន ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរស​ ឈ្មោះ ដា ជាជាង​ភ្លើង​បានដាក់​
ជណ្ដើរឡើងទៅ​ត​ ចរន្តអគ្គិសនី​នៅនៅលើ ដំបូលផ្ទះមួយ ក្នុងភូមិកើតហេតុ​ខាងលើ ហើយ​នៅ​ពេល​ដាក់​
ជណ្ដើរ​ត​ខ្សែភ្លើង ជណ្ដើរ​នោះ​ក៏​ប៉ះ​នឹង​ខ្សែភ្លើង ដែលឆេះ​រលួយ​ស្រោម នៅតែ​សាច់សសៃលួស ដែលចរន្តភ្លើង
កំពុងឆ្លងកាត់​ ទើប​បណ្ដាល​ឲ្យ​ឆ្លង​ ចរន្ត​ឆក់​រលាក​ពេញ​ខ្លួន ជនរងគ្រោះ​តែម្ដង ។

ប្រភពព័ត៌មានខាងលើ បានបន្តឲ្យដឹងថា ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ ប្រជាពលរដ្ឋដែលរស់នៅក្បែរ
នោះ ​ក៏​នាំគ្នាយក​ជនរងគ្រោះទៅកប់​ដីខ្សាច់ ដែល​មាន​ចម្ងាយ​ប្រមាណពីកន្លែងផ្ទះកើតហេតុ​៥០-៦០​ម៉ែត្រ​ពី
​ផ្ទះ និង​ជួយធ្វើ​ចលនា ទៅលើជនរងគ្រោះ​ឃើញ​ថា ​នៅ​មាន​ដង្ហើម​តឹកៗនៅឡើយ ប៉ុន្តែ​ហាក់សង្ឃឹម​រស់​តិច​
ណាស់ ដោយសារតែ​ត្រូវរបួស​ធ្ងន់ធ្ងរពេក។/

IMG-20150721-WA0005

IMG-20150721-WA0003

IMG-20150721-WA0002

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author