មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រថយន្តក្រឡុកស៊ីម៉ង់ត៌ក្រុមហ៊ុន វឌ្ឍន: បុកម៉ូតូពីក្រោយស្លាប់ស្ត្រីម្នាក់ នឹងរបួសធ្ងន់ស្រាល២នាក់

ដោយ: តាំង ស៊ុនតិច

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍បានបង្ករឡើង ដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿងបើកបុកម៉ូ
តូពីក្រោយយ៉ាងពេញទំថឹង បណ្ដាលឲ្យស្ត្រីម្នាក់ជាប្រពន្ឋបានស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែង រីឯប្តី និងចៅ
ប្រុស រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៧ នឹង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ
ជាតិលេខ២ ស្ថិតនៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័មានកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូ
ម៉ាកសង់ពណ៍ខ្មៅ សេរី១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1I.762 ឌុបប្រព័ន្ធនឹងចៅ ក្នុងទិសដៅពី ត្បូងមកជើង
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញ រថយន្តក្រឡុកស៊ីម៉ង់ត៌ ម៉ាកហ៊ីណូ ពណ៍លឿងលាយសរ របស់
ក្រុមហ៊ុន វឌ្ឍន: ពាក់ស្លាកលេខ ភ្នំពេញ 5A.1056 មួយគ្រឿង បើកក្នុងទិសដៅស្របគ្នា មកបុកពីក្រោយ
យ៉ាងពេញទំហឹង ខណៈកំពុងធ្វើដំណើរតាមផ្លូវ ពីតាខ្មៅ ទៅភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយរថយន្តក្រឡុងស៊ីម៉ង់ម៌របស់
ក្រុមហ៊ុនវឌ្ឍន: បើកបរដោយឈ្មោះ ហិន សំបូរ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បើករថយន្ត ឲ្យក្រុមហ៊ុន
ក្រោយពេលកើតហេតុ រត់គេខ្លួនបាត់ ស្ត្រីរងគ្រោះបាត់បង់ជីវិតមានឈ្មោះ ឃួន ធី ភេទស្រី អាយុ៤០ឆ្នាំ មុខ
របរមេផ្ទះ ប្ដីឈ្មោះ ឆេង មឿង ភេទប្រុស អាយុ៥៥ឆ្នាំ របួសធ្ងន់ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិក្បាលទំ
នប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រីឯក្មេងប្រុសត្រូវជាចៅ ឈ្មោះ រិន ដា ដែលមានអាយុ១
ឆ្នាំ ៦ខែ សំណាងល្អមិនមានរងរបួសនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចបានប្រគល់ ស្ត្រីដែលស្លាប់បាត់បង់
ជីវិត ឲ្យទៅក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យទាន តាមប្រពៃណីខ្មែរ។ រីឯរថយន្តបង្ក នឹងម៉ូតូតសមត្ថកិច្ច
យកទៅរក្សាទុកនៅស្នងការនរគបាលចរាចរណ៌ជើងគោក ដើម្បីចាត់ការបន្ត ៕

IMG-20150724-WA0005

IMG-20150724-WA0001

IMG-20150724-WA0002

IMG-20150724-WA0004

Share on Facebook