មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ម៉ូតូបើកលឿនជាន់ហ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តក្រុង ក្រុមហ៊ុនអិចប្រេសបត់ចូលក្រុមហ៊ុន របួសធ្ងន់ស្រាល៣នាក់

ដោយ: សុខគា & វាសនា

ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់របួសធ្ងន់ នឹង២នាក់ទៀតរបួសស្រាលផងដែរ ខណ:រថយន្ដក្រុង
របស់ក្រុមហ៊ុន ( មេគង្គ អិចប្រេស ) បត់ចូលកន្លែងក្រុមហ៊ុនរបស់ខ្លួន ខណ:ម៉ូតូបើកពីក្រោយ ក្នុងទិសដៅ
ស្រប់ទិសគ្នា ជ្រុលទៅបុកចំហៀង នៃរថយន្តក្រុង បណ្ដាលឲ្យដួលបោកក្បាល របួសធ្ងន់ម្នាក់ នឹងស្រាល
២នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ នឹង១០នាទីយប់ ថ្ងៃទី២៦
ខែកក្តដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ នៅជិតប៉ុស្តិ៍រដ្ឌបាលសង្កាត់ទួលសង្កែ ស្ថិតនៅភូមិទួលសង្កែ
សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភព ព័ត៌មាន ពីអ្នករត់ម៉ូតូឌុបពនៅកន្លែងកើតហេតុ បានឲ្យអនកយកព័ត៌មា ( កម្ពុជា ជោគជ័យ
CSN ) យើងដឹងថា មុនពេលកើតហេតុ ពួកគាត់ឃើញរថយន្ត របស់ក្រុមហ៊ុន ( មេគង្គអិចប្រេស ) ពណ៍សរ
លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3A.3477 បើកក្នុងទិសដៅ ពីត្បូងមកជើង លុះមកដល់កន្លែងកើត
ហេតុ រថយន្តរបស់ក្រុមហ៊ុន បានបត់ចូលក្រុមហ៊ុនរបស់ខ្លួន មិនមានស៊ីញ៉ូរ ឬភ្លើងឲ្យសញ្ញា ទើបបណ្ដាលឲ្យ
ម៉ូតូម៉ាកសង់ សេរី C 125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK.0225 មកផ្លូវស្រប់ទិសគ្នា មានឌុបគ្នា២
នាក់ពីក្រោយផងនោះ មកបុកចំហៀងរថយន្តខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកទៅលើថ្នល់
តែម្ដង។

ពាក់ព័ន្ធហេតុការណ៍ខាងលើ មន្ត្រីសមត្ថកិច្ចប៉ុស្តិ៍ទួសង្កែបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បង្កឡើងដោយរថយន្តក្រុមហ៊ុន (មេគង្គអិចប្រេស ) ខ្វះការប្រុងប្រយ័ត្ន ក្នុងការបើកបរ ទើបបង្កឡើងឲ្យមាន
គ្រោះថ្នាក់បែបនេះ។ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានក្រុមគ្រួសា ហៅរថយន្តសាមុយ ដឹកទៅមន្ទីពេទ្យដើម្បី
សង្គ្រោះបន្ទាន់ រីឯរថយន្តបង្ក នឹងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងរួច យកទៅរក្សាទុកនៅ
ប៉ុស្តិនគរបាលរដ្ឋបាល សង្កាត់ទួសង្កែ បណ្ដោះអាសន្ន រងចាំធ្វើការដោះស្រាយបន្ត។/​

1437966029338

1437966071951

1437966022908

1437966058203

1437966039952

Share on Facebook