មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រថយន្តម៉ាកសាំយ៉ុង ឡើងស្ពានហើយបត់ត្រឡប់ក្រោយ បណ្ដោយឲ្យម៉ូតូសណ្ដោងរឺម៉ជ្រុលទៅបុក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ដោយ: កម្ពុជា ជោគជ័យ CSN

ខេត្តកណ្ដាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបររសម្នាក់វ័យ៤០ឆ្នាំ បានស្លាប់បាត់បង់ជីវិត
ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:ជនរងគ្រោះ បើកម៉ូតូសណ្ដោងរឺម៉ក ដឹកឈើ ទៅបុកនឹងរថយន្តម៉ាកសាំ
យ៉ុង យ៉ាងពេញទំហឹង ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១ នឹង៤០នាទីរសៀល ថ្ងៃទី២៧
ខែកក្តដា ឆ្នាំ២០១៥ នៅចំណុចលើស្ពាន ព្រែកតាមាក់ ផ្លូវជាតិលេខ៨ ស្ថិតនៅក្នុង ភូមិកោះរកា ឃុំព្រែកអញ្ចា
ញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពព័ត៌មាន ពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកសាំយ៉ុង
ពណ៍សរ គ្មានស្លាកលេខ បានបើកឡើងស្ពាន ក្នុងទិងដៅពីលិចមកកើត មកដល់ចំណុចកើតហេតុ ក៍បត់ឆ្វេង
បកក្រោយ តែបត់ម្ដងមិនផុត ក៍ថយក្រោយ ហើយមកមុខបត់ម្ដងទៀត ស្រប់ពេលម៉ូតូ សណ្ដោងរឺម៉ក ដឹកឈើ
ចុះពីលើស្ពាន ក្នុងទិសដៅពីកើតមកលិច ជាន់ហ្វាំងមិនជាប់ ក៍ជ្រុលទៅបុកនឹងរថយន្ត ម៉ាកសាំយ៉ុង ពេញទំ
ហឹង បណ្ដាលឲ្យឈើនៅលើរឺម៉ក រអិលទៅបុកជនរងគ្រោះ ផ្ទប់ទៅនឹងរថយន្ត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅ
កន្លែងកើតហេតុតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ លោក អ៊ុង ស៊ីថា នាយសណ្ដាប់ធ្នាប់ ចរាចរណ៍ជើងគោក ស្រុកមុខកំពូល
បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង បត់បកក្រោយ បណ្ដាល ឲ្យជន
រងគ្រោះ ដែលបើកបរម៉ូតូម៉ាកហុងដា C125 សណ្ដោងរឺម៉កដឹកឈើ ជ្រុលទៅបុកនឹងរថយន្ត បណ្ដាលឲ្យស្លាប់
ភ្លាមៗនៅកន្លែងកើតហេតុ ជនរងគ្រោះ ឈ្មោះ រឿង សារ៉េត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិស្វាយ
អាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

លោកបានបន្តឲ្យដឹងទៀតថា ក្រោយធ្វើការវាស់វែង សពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យ ក្រុមគ្រួសាយក
ទៅធ្វើបុណ្យទៅតាមប្រពៃណី រីឯរថយន្តបង្ក នឹងម៉ូតូព្រមទាំងរឺម៉ក សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន
នគរបាលស្រុកមុខកំពូល ដើម្បីដោះស្រាយបន្តទៅតាមនិតិវិធីច្បាប់។/

IMG-20150727-WA0001

IMG-20150727-WA0002

20150727_141855

20150727_143833

Share on Facebook