ដោយ: តាំង ស៊ុនតិច
ភ្នំពេញ៖ នាព្រិកមិញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៥ នឹង៥៨នាទីព្រិក មានហេតុការណ៍ អគ្គីភ័យ
បានឆាបឆេះយ៉ាង សន្ធោ សន្ធៅ ទៅលើរោង ស្នាក់នៅរបស់កម្មករសំណង់ បុរីពិភពថ្មី ជាប់ៗគ្នាជាង១០០
ម៉ែត្រ នៅការដ្ឋានបុរីពិថ្មី ស្ថិតនៅក្នុង ភូមិបឹងសាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍ អគ្គិភ័យនេះ បណ្តាលឲ្យបុរសកម្មករសំណង់ ពីរនាក់ ត្រូវបានភ្លើងឆាបឆេះរលាកពេញខ្លួន
ព្រមទាំងម៉ូតូកង់បីមួយគ្រឿង និងម៉ូតូមួយគ្រឿងផងដែល ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីឆាបឆេះរោងកម្មករស្នាក់នៅខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី
ទោះបីជាយ៉ាងណា កម្លាំងសមត្ថកិច្ច អាជ្ញាធរ និងនគរបាលពន្លត់អគ្គិភ័យ ក្នុងនោះប្រើប្រាសរថយន្តពន្លត់
អគ្គីភ័យ របស់ស្នងការ ចំនួន១២គ្រឿង បាននិងកំពុងបាញ់ពន្លត់អគ្គីយ៉ាង ញាប់ដៃញាប់ជើង។
បន្ទាប់ពីការអន្តរាគមន៍អស់រយៈពេលជាងកន្លះម៉ោង រហូតដល់ម៉ោង ៦ និង២៥នាទី ភ្លើងត្រូវបានពន្លត់ ឲ្យ
រលត់ទៅវិញទាំងស្រុងហើយ។/