ពិធីបំពាក់ស័ក្តិ ដល់មន្ត្រីពន្ធនាគា ខេត្តមណ្ឌលគិរី៣៦រូប

ដោយ: រស់ សភា

មណ្ឌលលគិរី ៖ មន្ត្រីពន្ធនាគារខេត្ត មណ្ឌលគិរីចំនួន៣៦ រួប ដែលមានស្នាដៃល្អ ក្នុងកាបំពេញតួនាទី ភារកិច្ច
របស់ខ្លួន នាពេលកន្លងមក ត្រូវបានលោក គុយ ប៊ុនសន អគនាយកដ្ឋានពន្ធនាគាក្រសួងមហាផ្ទៃ អញ្ជើញបំ
ពាក់ស័ក្តិដល់មន្ត្រីពន្ធនាគាទាំង៣៦រូប ពិធីបំពាក់នេះធ្វើទ្បើងនាព្រឹក ថ្ងៃទី០៦ខែ សីហា ឆ្នាំ ២០១៥ នៅសា
ល ប្រជុំសាលាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី ឯឧត្តម អេង ប៊ុន ហៀង អភិបាលនៃគណអភិបាល
ខេត្តមណ្ឌលគិរី។

លោក អ៊ាន គីមឡេង ប្រធានពន្ធនាគាខេត្ត បានឲ្យដឹងថា ដើម្បីធ្វើការអប់រំកែប្រែ ខ្លួនដល់អ្នកជាប់ទោសឲ្យ
មានជំនាញ មុខរបរចិញ្ចឹមជីវិត បន្ទាប់ពីរួចទោសទណ្ឌនោះ នៅក្នុងពន្ធនាគាមានសាលា កែប្រែអប់រំចំនួន ៣
កន្លែង សំរាប់បង្រៀនដូចជា ផ្នែកកាត់ដេរ អក្សរសាស្ត្រខ្មែរ និង សិប្បកម្មកែច្នៃឈើ និង ដែក។ល។

លោកបានបន្តថា សាលាបណ្តុះបណ្តាល សំរាប់អប់រំកែប្រែ ក្នុងពន្ធនាគាខេត្ត បានមកពីចំនួយ អង្គការនានា
និងសប្បុរសជនមួយចំនួន រួមទាំងអង្គភាពរបស់លោកផ្ទាល់ ក្នុងនោះមានអង្គការ ការរីតាស់ ជួយអគារកាត់
ដេរមួយកន្លែងដល់ពន្ធនាគា សាលាបណ្តុះបណ្តាលអក្សរសាស្ត្រខ្មែរមួយ អាគារជាជំនួយសម្ពន្ធ័មេត្រីភាពនិង
សិប្បកម្ម សំរាប់កែច្នៃឈើ និងដែក ហើយមួយកន្លែងទៀត ជាថវិការផ្ទាល់របស់អង្គភាព។

លោកបានបន្តឲ្យដឹងទៀតថា ជំនាញទាំងអស់នេះ គឺសំរាប់ផ្តល់ឱកាស និងជំនាញសម្រាប់ចញ្ចិមជីវិត នូវ
ពេលដែលទណ្ឌិតទាំងនោះ បានរួចផុតពីទោសទណ្ឌ។ ក្រោយពីពិធីបំពាក់ស័ក្តិ ឲ្យមន្ត្រីទាំងចំនួន៣៦ រូបរួច
លោកបានធើការនែនាំ ដល់មន្ត្រីទាំងនោះ ត្រូវខិតខំប្រឹងបំរើការងារតាមតួនាទី នឹងគោរពវិនយ័របស់អង្គភាព
ឲ្យបានល្អ។

IMG-20150807-WA0000

IMG-20150807-WA0001

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author