គ្រឿងចក្រអេស្កាទ័រ កាយដីធ្វើទំនប់ប្រទះឃើញគ្រាប់ ២កេស ១កេសគ្រាប់អឹមសី និង១កេសទៀតគ្រាប់
ម៉ាត់ដី យើ ១ខ្សែមានចំនួន ២៤៩គ្រាប់ ដោយគ្រឿងចក្រកាយប្រទះឃើញនៅចំណុចខាងលិចផ្លូវជាតិលេខ
៦ ទល់មុខសាលាស្រុក មុខកំពូល ស្ថិតនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥ ។
លោកពូម្នាក់ជាមនុស្សចាស់រស់នៅភូមិឃុំខាងលើបានឱ្យដឹងថា ទីនេះកាលពីជំនាន់លន់នល់ ទីនេះជាកន្លែង
បន្ទាយ ទាហាន បានបន្សល់គ្រាប់ចោលនៅទីនេះជាច្រើន នៅទីនេះកាលពីជំនាន់រដ្ឋកម្ពុជា មានអ្នកស្រុកខ្លះ
បានមកកាប់ព្រៃនៅទីនេះ ដើម្បីធ្វើចំការ អ្នកខ្លះបានកាប់ចំគ្រាប់សាវ៉ាន់ធីណៃ ផ្ទុះស្លាប់នឹងពិការផងដែរ ។
ក្រោយគ្រឿងចក្រអេស្កាទ័រ កាយដីចំកេសគ្រាប់ភ្លាមៗនោះម្ចាស់គ្រឿងចក្រក៏បានផ្តល់ព័ត៌មានឱ្យទៅលោក
សោម សីហាក់ អធិការនៃអធិការដ្ឋានស្រុកមុខកំពូល ឱ្យចុះទៅត្រួតពិនិត្យនៅទីតាំងនោះផងដែរ ។ ក្រោយ
ធ្វើការត្រួតពិនិត្យរួច រាល់លោកអធិការបានបញ្ជាកម្លាំងឱ្យយកគ្រាប់ទាំងនោះមករក្សាទុកនៅអធិការដ្ឋាននគរ
បាលស្រុកមុខកំពូល ។
គួររំលឹកផងដែរថា ប្រទេសកម្ពុជាបានរងគ្រោះដោយសង្គ្រាមស៊ីវិលចាប់ពីឆ្នាំ១៩៧០ រហូតមកដល់ឆ្នាំ ១៩៩៩ ដោយបញ្ចប់ទាំងស្រុងនូវតំបន់អប្បគមន៍ធ្វើឱ្យខ្មែរបានរួបរួមគ្នាជ្រកក្រោមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
រហូតមកដល់ បច្ចុប្បន្ន ។
រយៈកាល ២៩ឆ្នាំ ដែលកម្ពុជា ស្ថិតនៅក្នុងសង្គ្រាមបានបន្សល់នូវអាវុធយុទ្ធភណ្ឌ និងគ្រាប់មិនទាន់ផ្ទុះជា
ច្រើន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិគ្រប់គ្រងអាវុធយុទ្ធភណ្ឌមិន
ទាន់ផ្ទុះរួមទាំង CMAC ប្រមូលយកទៅកម្ទេចចោល។/