មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក មិន យ៉ុន មេឃុំព្រែកអញ្ចាញ រងការរិះគន់ពីប្រជាពលរដ្ឋថា មានការឃុបឃិតឲ្យឈ្មួញជីកអាចម៍ដី បាតបឹងយកទៅលក់

បឹងមួយកន្លែង ត្រូវបានឈ្មួញឈ្មោះ ខាន់ សំអាន ជីកយកអាចម៍ដី ដឹកយកទៅចាក់បំពេញតាមផ្លូវក្នុងភូមិ
ឈើទាល ចំនួន ២០០ឡាន និងលក់ទៅកន្លែងផ្សេងៗដែលជីកកាន់តែមានទំហំធំទៅៗ អាចនិងមានជម្រៅ
កាន់តែជ្រៅលើសពីការ កំណត់អាចឈានទៅដល់ក្បាលប្រេតក៏ថា បានបើមិនមានវិធានការទប់ស្កាត់ទេ ការ
ជីកយកអាចម៍ខាងលើនេះ និងកើតមានបញ្ហាណាមួយ និងជាក្តីកង្វល់របស់ប្រជាពលរដ្ឋ នៅរដូវវស្សាដែល
ក្មេងឃ្វាលគោក្របីតែងតែធ្វើដំណើរឆ្លងទឹក តាមតំបន់នោះអាចប្រឈមនឹងគ្រោះថ្នាក់ ។

ការជីកយកអាចម៍ដី បាតបឹងព្រែកអញ្ចាញខាងលើលោក មិន យ៉ុន មេឃុំព្រែកអញ្ចាញ បានបំភ្លឺតាមទូរស័ព្ទ
ទឱ្យអង្គភាពសារព័ត៌មានយើងបានឱ្យដឹងថា ជីកយកអាចម៍ដីបឹងខាងលើនេះ មិនមានប៉ះពាល់អីនោះទេ ធ្វើនេះមកពីប្រជាពលរដ្ឋមួយចំនួននៅភូមិឈើទាសុំធ្វើផ្លូវ ការជីកនេះមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ ពីមន្ទីរ
ឬក្រសួងធន ធានទឹកនោះទេ ព្រោះនេះវាមិនមែនជាគម្រោងស្តារបាតបឹង យើងគ្រាន់តែពិភាក្សាគ្នា ជាមួយ
មន្ត្រីការិយាល័យធនធានទឹក ស្រុកមុខកំពូល និងថ្នាក់ដឹកនាំស្រុកតែប៉ុណ្ណោះ គោលដៅជីកនេះ គឺឱ្យបឹងមាន
ជម្រៅជ្រៅបន្តិច សម្រាប់ប្រជាពលរដ្ឋយកទឹក មកប្រើប្រាស់លើដំណាំ និងយកអាចដីចាក់ធ្វើផ្លូវផង ។

ពាក់ព័ន្ធជីកយកអាចម៍ដីបាតបឹងខាងលើ កូនប្រុសលោក ខាន់ សំអាន ម្ចាស់គ្រឿងចក្របានប្រាប់ឱ្យដឹងថា
ការជីក នេះបើគ្មានលិខិតពីអាជ្ញាធរអនុញ្ញាតទេ ពួកគាត់ក៏មិនហ៊ានជីកដែរ ក៏ប៉ុន្តែនៅពេលអ្នកយកព័ត៌មាន
យើងសុំច្បាប់អនុញ្ញាត នោះមើល បែរជាថាច្បាប់នោះនៅឪពុកឯណោះ ។

មតិប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងឃុំព្រែកអញ្ចាញ បានលើកឡើងស្រឌៀងៗគ្នាថា នេះជាល្បែងស្ពឹនភ្នែក
តែ ប៉ុណ្ណោះ តាមការពិតគឺអាជ្ញាធរបានឃុបឃិតគ្នាជាមួយឈ្មួញឈ្មោះ ខាន់ សំអាន ជាម្ចាស់គ្រឿងចក្រ មាន
ទីលំនៅភូមិឈើទា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដឹកអាចម៍ដីពីបាតបឹងយកទៅចាក់ឱ្យដីឡូ
ថៅកែអគ្គិសនីព្រែកអញ្ចាញ ក្នុងតម្លៃ ១ឡាន ២៥ដុល្លារ ។

ប្រជាពលរដ្ឋខាងលើបានសំណូមពរផងដែរ ដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឯកឧត្តម រដ្ឋមន្ត្រី
ក្រសួងរ៉ែ និងថាមពល មេត្តាជួយមានវិធានការចំពោះការជីកដីបឹងយកអាចម៍ដី ដែលកំពុងតែធ្វើសកម្មភាព
ជីករណ្តៅយកអាចម៍ដី នៅបឹងព្រែកអញ្ចាញ ស្ថិតនៅក្នុងឃុំព្រែកអញ្ចាញនេះផង បើមិនមានវិធានការទប់
ស្កាត់ទេ បឹងនេះនឹងត្រូវគេជីកបន្ត ដល់ក្បាលប្រេតជាមិនខាននោះឡើយ ៕

20150804_132815

20150804_132849

20150804_141433

20150804_141738

Share on Facebook