លោក ឱម យ៉ិនទៀង ឆ្នាំ២០១៥ ការប្រព្រឹត្តអំពើពុករលួយ ជាបណ្ដាញធ្វើឲ្យអន្តរាយដល់ជាតិ

ភ្នំពេញ: នៅក្នុងដើមឆ្នាំ២០១៥នេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹង ធ្វើការបំបែកសំណុំរឿងធំមួយ ដែល
ជាករណីពុករលួយ ដែលមានការឃុបឃិតគ្នា ជាបណ្តាញមួយដ៏ធំ និង ធ្វើឱ្យមានការបំផ្លាញ ដល់វិស័យនី
មួយៗរបស់ជាតិ ដែលជាករណីមួយក្តៅគគុក។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអអ្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ
២០១៥ អង្គភាពប្រឆាំងអំពើពុករលួយ មានចំណុចថ្មីពីរគឺទី១.តម្លាភាពដោយក្នុងករណីនីមួយៗ បើកចំហរ
ជាងមុនបន្តិច ដោយប្រឹងធ្វើការ (ខ្លាចបែកការ និងខ្លាចបាត់ភស្តុងតាងដើម្បីជាថ្នូរ ) និងទី២.គុណភាព។
ករណីទី១ នៅឆ្នាំ២០១៥នេះ អាចជាករណីអំពើពុករលួយមួយ ដែលមានបណ្តាញ និងធ្វើឱ្យមានការបំផ្លាញ
ដល់ វិស័យមួយរបស់ជាតិ ដោយអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតែដំណើរការលើបញ្ហានេះ។

លោក ឱមយ៉ិន ទៀង បានបញ្ជាក់ថា “ករណីថ្មីសម្រាប់ឆ្នាំ២០១៥គឺ ការប្រព្រឹត្តអំពើពុករលួយ ជាបណ្តាញ
មួយឃុបឃិតគ្នា ធ្វើឱ្យអន្តរាយដល់ជាតិ ក្នុងវិស័យនីមួយៗ ហើយបញ្ហានេះគឺ មានការតានតឹងមែនទែនដោយ
អង្គគភាព ប្រឆាំងអំពើពុករលួយ នៅមិនទាន់ប្រាប់ពីក្រុមបណ្តាញទាំងនោះបាន នៅឡើយទេ។ អ្វីដែលខ្ញុំនិ
យាយនេះអាចជាបញ្ហាមួយធ្ងន់ធ្ងរ”។

10

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author