ដោយ ៖ រស់ សុភា
ខេត្តក្រចេះ៖ រថយន្តយីឌុបដឹកឈើមួយគ្រឿង ទំនងអ្នកបើកបរ ងងុយដេកបានជ្រុលចង្កូតទៅបុកបង្កៃដៃ
ស្ពានបណ្តាលអោយឆេះរងការខូចខាតអស់ទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង
១និង៥៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃងទី ០៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសំរោង ឃុំឃ្សឹម
ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំង ចន្លោះម៉ោង
១២ ដល់ប្រហែលម៉ោង២ រំលងអាធ្រាត្រ គេឮសំឡេងផ្ទុះ ដូចជាផ្ទុះគ្រាប់ ក្រោយមកអ្នករស់នៅជិតកន្លែង
កើតហេតុបាននាំគ្នាទៅមើល ស្រាប់តែឃើញរថយន្តយីឌុប បានបុកនឹងបង្កាន់ដៃស្ពាន ឆេះអណ្ដាតភ្លើងត្រ
លោង ហើយក្អួតចេញសុទ្ធតែឈើមូលប្រភេទឈើសុក្រំ ដែលមានចំនួនប្រមាណ ៣០ទៅ៤០ម៉ែត្រគូប
រីឯអ្នកបើកបរ នឹងបក្ខពួកគេរត់គេចខ្លួនបាត់ ។