ខេត្តកំពង់ធំ ៖ តំណាំងប្រជាពលរដ្ឋឃុំផាត់សណ្តាយ ជាច្រើនគ្រួសារនាំគ្នាធ្វើការ តវ៉ាទាមទារដីតំបន់៣ ដែល
សម្តេចតេជោ ហ៊ុន សែន ឆ្វៀលចែក ឱ្យបានធ្វើ ឱ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន, អ្នកមានប្រាក់មួយ
ចំនួន ព្រមទាំងមានថ្នាក់ដឹកនាំ ស្រុកជាច្រើននាក់ ជាប់ពាក់ព័ន្ឋនិងឆ្លើយដាក់គ្នា ទៅវិញទៅមក បង្កជាជម្លោះ
រហូតមានការប្តឹងផ្តល់ ដល់តុលាការខេត្តកំពង់ធំ។
តំណាងប្រជាពលរដ្ឋឃុំផាត់សណ្តាយ បាននាំគ្នាអះអាងថា ក្រុមហ៊ុន អាក្រូស្តារ ដែលមានម្ចាស់ ឈ្មោះ សុខ
មន្នី មិនព្រមប្រគល់ ដីធ្លីនៅវាលក្រោម ដែលពួកគាត់ធ្លាប់ធ្វើស្រែ នៅក្នុងតំបន់៣ ឱ្យពួកគាត់ជា ប្រជាពលរដ្ឋ
នោះទេ ទោះជា សម្តេច តេជោ បានប្រកាស ឱ្យអាជ្ញាធរបែងចែក ដីនៅឃុំផាត់សណ្តាយ និងឃុំកំពង់គោឱ្យ
ប្រជាពលរដ្ឋ ធ្លាប់ធ្វើស្រែ និងយោងតាមសេចក្តីប្រកាស់ របស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជា
ប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍ វិស័យកសិកម្ម និងជនបទ បានបញ្ជាក់យ៉ាងច្បាស់ថា ដីនៅតំបន់៣ អនុញ្ញាត
ឱ្យប្រជាពលរដ្ឋ ធ្វើស្រែអាស្រ័យផល ហាមមិនឱ្យជួលលក់ ឬទិញចំណែក ក្រុមហ៊ុន គឺមិនអនុញ្ញាត ឱ្យមាន
ការវិនិយោគ ជាដាច់ខាត តែក្រុមហ៊ុនអាក្រូស្តារ មិនព្រមគោរពតាមសេចក្តីប្រកាសទេ ហើយថែមទាំងនៅតែ
បន្តការគ្រប់គ្រងដីតំបន់៣ វាលក្រោមដដែល មិនតែប៉ុណ្ណោះ ក៏មានថ្នាក់ដឹកនាំមួយចំនួន មានដីក្នុងម្នាក់ៗ
ចាប់ពី ៥០ទៅ១០០ហិកតានៅទីនោះផងដែរ។
លោក អាន អេងហួត តំណាងក្រុមហ៊ុនអាក្រូស្តារ បានអះអាងថា ក្រុមហ៊ុនពុំបានគ្រប់គ្រង់ ដូចការចោទប្រ
កាន់នោះទេ តាមពិតផ្ទៃដីសរុបចំនួន១៦០០ហិកតា ត្រូវបានចែកឱ្យទៅឃុំកំពង់គោ ចំនួន៩០០ហិកតា ឃុំ
ផាត់សណ្តាយ៧០០ហិកតា ប៉ុន្តែក្នុងចំណោមដី៧០០ហិកតា ដែលត្រូវបានចែកឱ្យឃុំផាត់សណ្តាយនោះ
ដោយសារតែមានការឃុបឃិតគ្នា ពីអាជ្ញាធរស្រុកកំពង់ស្វាយ បានលក់ឱ្យទៅលោកមាសសារ៉ា ជាឈ្មួញ
១០០ហិកតា លក់ឱ្យលោកទុំដន ៥០ហិកតា និង៥០ហិកតាទៀត ជួលឱ្យ ឈ្មោះ សឿង សំ នៅសល់៥០០
ហិកតា ត្រូវបានធ្លាក់ទៅលើដៃ លោក វ៉ាន់ អូរកន្ធរ៥០ហិកតា និង លោក មិត រស់ នៅព្រែកស្បូវ៣០ហិកតា។
លោក អ៊ឹម ថន អភិបាលស្រុកកំពង់ស្វាយបានឱ្យដឹងថា លោកជាប់ប្រជុំ ចំពោះដីនៅតំបន់៣ វាលក្រោមនោះ
គឺរូបលោកមិនមានពាក់ព័ន្ធនោះទេ ហើយលោកក៏គ្មានដីសូម្បីតែ១ហិកតា កុំថាឡើយ១០-២០ឬក៏៥០ហិកតា
នៅទីនោះដែរ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ចំពោះបញ្ហាដីនៅតំបន់៣ នេះវាមានការស្មុក
ស្មាញបន្តិច ដោយសារកាលពីមុន ខេត្តមានសិទ្ធិអនុញ្ញាត ឱ្យក្រុមហ៊ុនវិនិយោគ ក្រោម១០០០ហិកតា ឥឡូវ
ត្រូវបានរាជរដ្ឋាភិបាល ប្រកាសលុប ក្រុមហ៊ុន ចោលហើយក៏មានប្រជាពលរដ្ឋ ខ្លះធ្លាប់ជួលដីពី ក្រុមហ៊ុន
ធ្វើស្រែដែរនៅពេល ដែលពួកគាត់ឮដូច្នេះ ក៏នាំគ្នាមកធ្វើស្រែ ហើយក៏ត្រូវបានគេហាមឃាត់ តាមការពិត
ចំពោះដី ដែលមិនប្រគល់សិទ្ធិ ឱ្យក្រុមហ៊ុននោះ គឺត្រូវតែដាក់មកជាដីរបស់រដ្ឋវិញ មិនអនុញ្ញាតឱ្យទៅអ្នក
ណានោះឡើយ។ ចំពោះបញ្ហាខាងលើនេះ លោកនឹងចាត់ឱ្យមន្ត្រីជំនាញ ចុះទៅស្រាវជ្រាវរកការពិត និងរាយ
ការណ៍ជូនលោកសិន លោកនឹងចាត់ការតាមផ្លូវច្បាប់។