មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

គយដាក់ស្នាក់ការជជុះពង្រាយតាមផ្លូវជាតិលរខ៧B

ឧត្តរមានជ័យ ៖ គយជាច្រើនបានដាក់ពង្រាយគ្នា តាមដងផ្លូវជាតិលេខ៦៧B.ក្នុងភូមិស្រះ ឈូកឃុំត្រពាំង
ប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដូចខ្យងដាក់ស្នាក់ការជជុះ ដើម្បីស្ទាក់ជំរិតយកប្រាក់ ពីប្រជាពលរដ្ឋ
ដែលដឹកអីវ៉ាន់តាមរថយន្ត តូចៗ ពី៥ម៉ឺនរៀល ទៅ១០ម៉ឺនរៀល។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តដែលដឹកអីវ៉ាន់នោះ គឺរថយន្តកាមរី និងរថយន្តសាំយ៉ុងជាដើម ឱ្យតែដឹក
អីវ៉ាន់ឆ្លងកាត់ កន្លែងស្នាក់ការពួកគេនោះ ក្នុងនោះគឺមានគយ ច្រកជាំសាងាំ យកហើយចុះមកខាងក្រោម
មានគយខេត្តឧត្តរមានជ័យ និងគយក្រសួងទៀត ដែលរង់ចាំជំរិតទាប្រាក់ ពីប្រជាពលរដ្ឋនោះ គឺគយមាន
ចំនួន៣កន្លែង។

ប្រភពព័ត៌មានបានបន្តឱ្យដឹងថា ចាប់ពីច្រកអន្តរជាតិជាំស្រងាំ ហើយមាននៅក្នុងភូមិស្រះឈូក គឺគយខេត្ត
និងមួយទៀត នៅឯភូមិទួលត្បែង ក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គយទាំងនោះដាក់
កុងត្រូលជជុះទាំងយប់ទាំងថ្ងៃ ប៉ុន្តែអាជ្ញាធរហាក់បីដូចជា មិនហានបង្ក្រាបទាល់តែសោះ ឫមួយក្រុមគយ
ដាក់ស្នាក់ការ ដាក់ប៉ុស្តិ៍ជជុះទាំងនោះ មានខ្នងបង្អែកអ្នកធំនៅការពារពីខាងក្រោយ។

ប្រភពព័ត៌មានបន្តថា រាល់ដែលដឹកចុះមកពីលើភ្នំ ច្រកអន្តរជាតិជាំសាងាំ ត្រូវតែបង់លុយទើបអាចដឹកជញ្ជូន
អីវ៉ាន់ចេញបាន។ គឺពួកគាត់បានបង់លុយ ឱ្យស្ថាប័នពាក់ព័ន្ធផ្សេងៗ ជាច្រើនប៉ូលិសសេដ្ឋកិច្ច បន្ទាប់ពីគយ
ជជុះចំនួន២កន្លែងខាងលើ ហើយទំនិញដែលប្រជាពលរដ្ឋ នាំចូលពីប្រទេសថៃនោះ គឺគ្រឿងហូបចុក និង
គ្រឿងប្រើប្រាស់ នៅក្នុងផ្ទះ និងផ្លែឈើជាដើម គ្មានទំនិញ អ្វីធំដុំនោះទេ។

លោក កែវ សារ៉ាត់ ប្រធានគយប្រចាំច្រកអន្តរជាតិជាំសាងាំ បានឱ្យអ្នកយកព័ត៌មានដឹងយ៉ាងខ្លីថា កម្លាំងគយ
ដែលប្រចាំច្រកអន្តរជាតិជាំសាងាំ របស់លោកមានការអនុគ្រោះ ដល់ប្រជាពលរដ្ឋច្រើនណាស់ មិនចេះ តែ
យកនោះទេ ហើយបើគយនៅតាមដងផ្លូវ ខាងក្រោមនោះលោកអត់ដឹងទេ គឺផ្នែកខុសគ្នា។

15 (1)

15 (2)

Share on Facebook