រថយន្តដឹកជ្រូកក្រហមពីប្រទេសវៀតណាម នឹងថៃ កំពុងធ្វើសកម្មភាព

ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់រៀងរាល់២យប់ម្តង រថយន្តដឹកជ្រូកក្រហម ចេញពីប្រទេសថៃ និងប្រទេស
វៀតណាម មកទំលាក់ក្នុងទឹកដីខេត្តសៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ភ្នំពេញ និងខេត្តផ្សេងទៀតដោយ
មានការបើកភ្លើងខៀវ ពីមន្ត្រីជំនាញពេទ្យសត្វ និងអាជ្ញាធរដែលពាក់ព័ន្ធក្នុងខេត្តកំពង់ធំ មិនបង្គ្រាប់ទេទុក
ចិញ្ចឹមឆ្នាំងបាយ។

ប្រជាពលរដ្នបានសង្កេតឃើញថា ក្រោយពីមន្ត្រីជំនាញពេទ្យសត្វនិង សមត្ថកិច្ចបានបង្គ្រាប់បទល្មើសដឹក
ជ្រូកក្រហមចូលក្នុង ខេត្តកំពង់ធំ ម្តងរួចមក ឈ្មួញបានកំរើកសារឡើងវិញ ដោយធ្វើសកម្មភាពដឹកជញ្ចូន
ជ្រូកក្រហម រាល់២យប់ម្តង ដោយ អះអាងថា ជាជ្រូកមានច្បាប់ តែបើច្បាប់នោះកំណត់ត្រឹម១០០ក្បាល គឺឈ្មួញដឹករហូតដល់ជិត២០០ក្បាល លើសច្បាប់ជិតពាក់កណ្តាលឯណុះ។

លោក ឧកញ្ញា ជឹម សុខ លោកបានឆ្លើយក្នុងបទសម្ភាស ប្រាប់អ្នកសារពត័មានថា ដោយសារតែកង្វះជ្រូកនៅ
ក្នុង ស្រុក ពុំគ្រប់គ្រាន់ទើប លោកនាំជ្រូកក្រហមទាំងនេះ ចូលមកផ្គត់ផ្គងតាមតំរូវការក្នុងស្រុក ហើយជ្រូក
ដែលនាំចូលគឺសុទ្ធតែមានច្បាប់ទាំងអស់ ។

ប្រជាពលរដ្នបានសង្កេតឃើញថា ការដឹកលើសច្បាប់នោះ ពុំបានបកស្រាយអោយសមហេតុផលនោះទេ
ប្រហែលជាលោក ពុំសូវគិតរឿងសុខភាព ជាចំបងប៉ុន្មាននោះទេ និងការធ្លាក់តំលៃជ្រូកក្នុងស្រុក ដែលធ្វើឲ្យ
ប្រជាពលរដ្នជួបនិងវិបត្តសេដ្នកិច្ច ក្នុងនោះដែរប្រជាពលរដ្នសំណូមពរ អោយរាជរដ្ឋាភិបាល បញ្ឈប់ការនាំ
ជ្រូកចូលពីរបរទេស ព្រោះប៉ះពាលដល់សុខភាព និងជីវភាពពលរដ្នខ្លាំងណាស់។

លោក ធីវ វទ្ធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានប្រាប់ថា ជ្រូកក្រហមដែលនាំចូល គឺមានច្បាប់ តែការដឹក
លើសច្បាប់ លោកពុំបានដឹង ព្រោះពេលខ្លះឈ្មួញ និងមន្ត្រីជំនាញពុំបានឆ្លងការមកមន្ទីរ កសិកម្មយើងទេ
តែឥឡូវមានលិខិត២ច្បាប់ កំពុងតែរត់ការមកដល់មន្ទីរយើង ។

លោក ល៉ូវ លី អនុប្រធានពេទ្យសត្វ បានប្រាប់ថា ជ្រូកទាំងនេះគេពិនិត្យសុខភាពនៅព្រំដែនរួចហើយ
និយាយបែបនេះ ប្រហែលជាលោក មិនបានពិនិត្យបន្តនោះទេ ហើយការដឹកជ្រូក លើសច្បាប់នោះ លោកពុំ
បានដឹងដែរ សុំអោយសួរទៅ លោកសុខ សុវណ្ណ។

លោក សេង សំបូរ បានទទួលស្គាល់ថា គាត់អ្នករៀបចំបែងចែក ជ្រូកនៅក្នុងខេត្តកំពង់ធំ ដោយប្រាប់ថា
លោកជាឈ្មួញកណ្តាល មិនបានដឹងថា ជ្រូកក្រហមហាមនាំចូល ឬមានច្បាប់ លើសច្បាប់នោះទេ លោក
គ្រាន់តែជាអ្នកទិញលក់តែប៉ុណ្ណោះ ចំណែកលោក ឈួន ប៊ុន ឈឿន ហៅ វី ជាអ្នកទទួលជ្រូក សំរាប់អាជីវករ
លក់ និងជាអ្នកដើរយកលុយពីអាជីវករ បានឆ្លើយដោះសារយករួចខ្លួន ធ្វើជាមិនដឹងខ្យល់អ្វីទាំងអស់។

តាមប្រភពពត័មានច្បាស់ការមួយបានប្រាប់ថា ច្បាប់របស់ឧញ្ញា ជឹម សុខ ច្បាប់អស់សុពលះភាព តាំងពី ថ្ងៃ
ទី២ ខែកក្កដា ឆ្នាំ២០១៥មកម្លេះ តែសកម្មភាពដឹកជ្រូក ប្រព្រឹត្តបានរហូតមកដល់ថ្ងៃនេះ និងម៉្យាងទៀត
លោកឧញ្ញា ជឹម សុខ តាមច្បាប់អោយដឹក ផ្លូវខេត្តកំពង់ឆ្នាំង ពោធិ៍សាត ភ្នំពេញ កំពង់ចាម ពុំមែនដឹកឆ្លង
កាត់ខេត្តសៀមរាប ខេត្តកំពង់ធំនោះទេ ហើយក៏ពុំមានសិទ្ធិទំលាក់នៅខេត្តកំពង់ធំនោះដែរ ហើយរាល់ការ
ទំលាក់ជ្រូកនោះ គឺ ពុំបានឈប់អោយមន្ត្រីជំនាញពេទ្យសត្វ ពិនិត្យសុខភាពនោះដែរ ពេលទំលាក់គឺគេដឹក
តាមម៉ូតូ រម៉កជាដើម។

រាជរដ្ឋាភិបាលប្រកាសហាមដាច់ខាត មិនអោយនាំជ្រូកក្រហមពីបរទេស មកលក់ក្នុងស្រុក ធ្វើអោយជ្រូកនៅ
ក្នុងស្រុក ធ្លាក់តំលៃ ប៉ះពាល់ជីវភាពប្រជាពលរដ្ន ដែលចិញ្ចឹម ជ្រូកសំរាប់រយះវែង បែរជាលក់ក្នុងតំលៃថោក
ដូចជ្រូកនាំចូលពីបរទេសដែរ និងម៉្យាង ជ្រូកបរទេស ចិញ្ចឹម បែបចំណីមានជាតិគឺមីច្រើន ឆាប់ធំលូតលាស់ល្អ
ឆាប់បានលក់ តែចំពោះផលវិបាកខាងសុខភាពវិញគឺ ប៉ះពាល់ យ៉ាងខ្លាំង ព្រោះជ្រូកដែលនាំចូល ពេទ្យសត្វ
ពុំបានពិនិត្យដោយយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ គ្រប់ក្បាលជ្រូកនោះទេ គ្រាន់តែពិនិត្យបែប លុមៗ
ធ្វើអោយតែពីបានតែប៉ុណ្ណោះ ។

12 (5)

12 (4)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author