ដោយ : នួន ពុទ្ធា
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ជិះម៉ូតូ ក្នុងល្បឿនលឿន ឡើងស្ពានជាន់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុក គូថ
រថយន្តកែឆ្នៃដឹកឈើ បណ្ដាលឲ្យរបួសធ្ងន់ស្រាមរលា កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី១០ ខែ
សីហា ឆ្នាំ២០១៥ ស្តិតនៅលើស្ពានមេគង្គ ខេត្តស្ទឹងត្រែង។
យោងតាមសម្ដី ម្ដាយរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ស្រឹម បូរី ត្រូវ
ជាកូន ភេទប្រុស អាយុ១៨ឆ្នាំ បានមកផ្ទះយកបាយ នឹងបានប្រាប់រូបគាត់ថា យកបាយនេះទៅហូបទាំងអស់
គ្នា ដែលកំពុងលើកឈើដាក់ឡាន ។
ម្ដាយជនរងគ្រោះបានបន្តទៀតថា ក្រោយពីកូនរបស់គាត់ យកបាយរួចចេញពីផ្ទះបានមួយសន្ធុះ ស្រាប់តែ
មានគេមកប្រាប់ថា កូនគ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានមេគង្គ គាត់បានទៅមើលឃើញ កូនរបស់គាត់បាន
សន្លប់ស្ដូកស្ដឹង បែកក្បាលនឹងបែកភ្នែក បាត់ដង្ហើមម្ដងៗ ដោយបុកាមួយឡានកែឆ្នៃ មានដឹកឈើពេញលើ
ឡាន ជាឡានរបស់កូនគាត់ស៊ីឈ្នួល លើកឈើដាក់ឡានរាល់ថ្ងៃ។ ម្ដាយជនរងគ្រោះបានបញ្ជាក់ដោយអះ
អាងថា រថយន្តបង្ក ជារថយន្តរបស់ថៅកែឈើ ឈ្មោះ ម៉ា ប្រុស ជាឈ្មួញរកស៊ីឈើដុះស្លែនៅស្រុកថាឡាប
រិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ប្រភពព័ត៌មាន ពីលោកគ្រូពេទ្យបង្អែកខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនរងគ្រោះខាងលើ គឺមានសភាពធ្ងន់ធ្ងរ
ដោយជនរងគ្រោះ បែកលលា ក្បាល នឹងបែកភ្នែក ហើយហូរឈាមច្រើនយ៉ាងនេះ គឺមានសង្ឃឹមតិចណាស់
មានតែបញ្ជូនទៅព្យាបាល នៅឯមន្ទីរពេទ្យភ្នំពេញសាកល្បងមើលសិនទេ ដើម្បីឲ្យក្រុមគ្រួសាអស់ចិត្ត។
លោក សែម ស៊ីថា អធិការនគរបាល ស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ស្រឹម
បូរី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិថាឡា ឃុំថាឡ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជិះម៉ូតូម៉ាកវេវ
អាលហ្វា ពណ៍លៀងលាយខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅឡើងស្ពានពីជើងទៅត្បូង បានមកបុកពីក្រោយ
រថយន្តកែឆ្នៃដែលមានដឹកឈើ កំពុងខូចនៅលើស្ពាន យ៉ាងពេញទំហឹងតែម្ដង។ក្រោយធ្វើការវាស់វែងម៉ូតូរង
គ្រោះនឹងរថយន្តបង្កត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ខាងលើ មតិមជ្ឈដ្ឋានទូទៅបានលើកឡើងថា ឡានកែឆ្នៃដឹកឈើ បង្កគ្រោះថ្នាក់ខាង
លើ ជារបស់ឈ្មោះ មា ប្រុស ជាឈ្មួញរកស៊ីឈើដុះស្លែ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ដឹកឈើគ្រប់ប្រភេទ ឆ្លង
កាត់ស្ពានមេគង្គ ជារៀងរាល់យប់ ចេញចូលយកមកចែកចាយ ក្នុងខេត្តស្ទឹងត្រែង យ៉ាងរលូនមិនដែលមាន
ជំនាញហ៊ានរំខានដល់ការរកស៊ី របស់ឈ្មួញដុះស្លែនេះ ម្ដងណានោះទេ ទើបតែពេលនេះអស់ល័ក្ខ មករលត់
ឡាននៅលើស្ពាន នឹងបង្កឲ្យគ្រោះថ្នាកដល់កម្មករខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ទើបសមត្ថកិច្ចហ៊ានប៉ះពាល់ឡានកែ
ឆ្នៃដឹកឈើរបស់ឈ្មួញមួយនេះ។/