ខេត្តកណ្ដាល ៖ ជម្លោះប្ដីប្រពន្ធមួយគូរខ្លាយជាអំពើហឹង្សា បណ្ដាលឲ្យបុរសជាប្ដីបែកក្បាល ដោយប្រពន្ធវាយ
ត្រូវមួយឆ្នាំងដាំបាយ ធ្វើឲ្យមានការភ្ញាក់ផ្អើ ដល់ប្រពលរដ្ឋ នឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែល។
ហេតុការណ៍ខាងលើនេះ បានបង្ងកឲ្យមានការភ្ញាក់ផ្អើ កាលពីវេលាម៉ោង៣ នឹង៥០នាទីរសៀល ថ្ងៃទី១៦ ខែ
សីហា ឆ្នាំ២០១៥ នៅភូមិឈើទា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល
តាមការឲ្យដឹងពីម្ដាយក្មេកជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់ ដែលជាប្រពន្ធ
ជនរងគ្រោះ កំពុងលាងឆ្នាំងរៀបចំដាំបាយ ក្រោយមកជនរងគ្រោះដែលជាប្ដី បានមកដល់ផ្ទះទាំងស្រវិងស្រា
សួររកបាយ ប្រពន្ធសួរទៅប្ដីវិញថា មិចបានជាមកសួររកបាយផ្ទះវិញ ទៅធ្វើការឲ្យគេអត់បាយអញ្ចិង ប្ដីក៍ខិង
យកអូសដាំបាយគប់ទៅលើប្រពន្ធ រួចដើរចូលទៅទាត់ប្រពន្ធ ដែលកំពុងឈរដុះឆ្នាំង នៅលើគ្រែក្រោមផ្ទះ
ប្រពន្ធខិងក៍ទាញឆ្នាំងដែក វាយចំក្បាលហូរឈាមតែម្ដងទៅ។
អ្នកមីងបានបញ្ជាក់បន្តឲ្យដឹងទៀតថា ជនរងគ្រោះជាប្ដី ឈ្មោះ ឃិន តាក់ ប្រពន្ធឈ្មោះ ឯក ឃី ពីនាក់ប្ដីប្រពន្ធ
នេះមានរឿងឈ្លោះប្រកែកគ្នាមិនតិចជា៥០ដងនោះទេ ។
គួបញ្ជាក់ផងដែលថា ជនរងគ្រោះត្រូចបានបងប្អូន ដឹងយកទៅដេរបួស នៅមន្ទីរពេទ្យឯកជន រីឯស្ត្រីដៃដល់
ជាប្រពន្ធ ត្រូវបានសមត្ថកិច្ច ហៅទៅធ្វើការសាកសួរ នឹងធ្វើកំណត់ហេតុ នៅអធិការដ្ឋាន នគរបាលស្រុកមុខ
កំពូល ខេត្តកណ្ដាល ។/