ដោយ: តាំង ស៊ុនតិច
ភ្នំពេញ ៖ ពិធីប្រគល់ ទទួល និង ផ្ទៀងផ្ទាត់ផែនទីប្រទេសកម្ពុជាពីអង្គការ សហប្រជាជាតិ (UN) នៅវិមាន
សន្ដិ ភាពកាលពីថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង៩ព្រឹក ដែលមានការចូលរួម ជាសាក្សីពីថ្នាក់ដឹក
នាំរដ្ឋាភិបាលកម្ពុជា តំណាងគណបក្សនយោបាយ អ្នកជំនាញការ និងចំពោះមុខអ្នកកាសែតជាតិ អន្ដរ ជាតិ
គឺបានបង្ហាញច្បាស់ថា ផែនទីដែល រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ សព្វថ្ងៃសម្រាប់បោះបង្គោលព្រំ
ដែនជា មួយប្រទេសវៀតណាមគឺដូចគ្នាបេះបិទទៅនឹងផែនទីដែល ( UN )ប្រគល់ជូនមកកម្ពុជាយើង។
ពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី ពីអង្គការសហប្រជាជាតិមានការអញ្ជើញចូលរួមពីលោក ហោ
ណាំហុង ឧប នាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ, លោក អូន ព័ន្ធ
មុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំ
ដែន ដីនគរូបនីយកម្ម និងសំណង់, លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន, លោក ឡុង វិសាលោ រដ្ឋលេខាធិការ ក្រសួង
ការបរទេស និងសហប្រតិបត្ដិ ការអន្ដរជាតិ លោក សក់ សេដ្ឋា រដ្ឋ លេខាធិការក្រសួងមហាផ្ទៃ និងតំ
ណាង អង្គការសហប្រជាជាតិលោកស្រី Mereani Keleti Vakasisikakala ព្រមទាំងមានការអញ្ជើញ
ចូលរួមពី តំណាងគណបក្សនយោបាយ អ្នកកាសែត ជាតិ អន្ដរជាតិយ៉ាងច្រើនផងដែរ ។
លោក ហោ ណាំហុង ឧបនាយករដ្ឋ មន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និង សហប្រតិបត្ដិការអន្ដរជាតិបាន
មាន ប្រសាសន៍ក្នុងពិធីនេះថា ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្ញើនូវសេចក្ដី ថ្លែងអំណរគុណដ៏ស្មោះ
របស់រាជរដ្ឋាភិ បាលកម្ពុជាជូនចំពោះលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបាន
អនុញ្ញាតឱ្យកម្ពុជាខ្ចីផែនទី ច្បាប់ដើម (UTM) ខ្នាត ១/១០០.០០០ ទាំង១៨ផ្ទាំង ។ កម្ពុជាទទួលស្គាល់ថា
អង្គការសហប្រជាជាតិបានខិតខំប្រឹង ប្រែងស្រាវជ្រាវរកទាំងនៅទីស្នាក់ការ កណ្ដាលអង្គការសហប្រជា
ជាតិនៅទីក្រុង ញូវយ៉ក ទាំងនៅការិយាល័យអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវតាម ការណែ
នាំរបស់លោក បាន គីមូន រួច ហើយ ប៉ុន្ដែមិនបានរកឃើញផែនទីដែល បោះពុម្ពដោយវិទ្យាស្ថានភូមិ
សាស្ដ្រ ឥណ្ឌូចិន ហើយដែលត្រូវបានជឿថា អតីតព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ បានយកទៅតម្ដល់
នៅអង្គការសហប្រជា ជាតិនៅក្នុងឆ្នាំ១៩៦៤ ប៉ុន្ដែបានរកឃើញ ផែនទីUTMខ្នាត ១/១០០.០០០ នៅក្នុង
បណ្ណាល័យឌែក ម៉ាស្ក ស្គូល (Dag Mammarskjold Library) នៅអង្គការ សហប្រជាជាតិ ។
លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា ទោះ ជាផែនទី UTM ទាំង១៨ផ្ទាំងដែលនឹង ត្រូវប្រគល់នៅពេលនេះ
មិនមែនជា ផែនទីដែលស្នើដោយ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃព្រះរាជា
ណាចក្រកម្ពុជាក្នុងលិខិត ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ផ្ញើជូន លោក បាន គីមូន ដើម្បីស្នើខ្ចីផែនទី
បោនខ្នាត ១/១០០.០០០ បោះពុម្ព ដោយវិទ្យាស្ថានភូមិសាស្ដ្រឥណ្ឌូចិន ដែលប្រជាពលរដ្ឋកម្ពុជាទាំង
អស់បាន ដឹងគ្រប់ៗគ្នាថា បានយកទៅតម្ដល់ នៅអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ១៩៦៤ ដោយអតីត
ព្រះវររាជបិតាព្រះ បរមរតនកោដ្ឋ ។ ប៉ុន្ដែផែនទី UTM ខ្នាត ១/១០០.០០០ ទាំង១៨ផ្ទាំងនេះ ដែលត្រូវ
បានតម្ដល់ទុកដោយរាជរដ្ឋា ភិបាលកម្ពុជានៅឆ្នាំ១៩៦៤ នឹងអនុញ្ញាត ឱ្យយើងផ្ទៀងផ្ទាត់ជាមួយផែនទី
Bonne ខ្នាត ១/១០០.០០០ ទាំង១៨ផ្ទាំងក្នុង ចំណោមផែនទីបោនខ្នាត១/១០០.០០០ ចំនួន២៦ផ្ទាំង
ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ច្រើនទសវត្សមកហើយ ហើយដែលកំពុងប្រើប្រាស់ក្នុងការបោះបង្គោល
ព្រំដែនរវាងកម្ពុជានឹងវៀត ណាមសព្វថ្ងៃនេះ ។
លោក ហោ ណាំហុង បានលើកឡើង ថា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃ ការផ្ទៀងផ្ទាត់នេះ នឹង
ធ្វើឱ្យអ្នករាល់គ្នា ជ្រះស្រឡះនៅក្នុងចិត្ដដែលថា ផែនទី បោន ខ្នាត ១/១០០.០០០ បានយកទៅ តម្ដល់
នៅអង្គការសហប្រជាជាតិនៅក្នុង ឆ្នាំ១៩៦៤ ដោយអតីតព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងជឿទុក
ចិត្ដលើ រាជរដ្ឋាភិបាលក្នុងការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាមច្រើនទសវត្ស មកហើយក៏
ដូចជាបច្ចុប្បន្នដូចខ្ញុំបាន លើកឡើងពីខាងលើ ។
លោកឧបនាយករដ្ឋមន្ដ្រីបានសម្ដែង នូវការអរគុណជាអនេកប្បការចំពោះ ការប្រគល់ផែនទីទាំងនេះ
ដល់កម្ពុជា និង ជូនពរដល់លោកស្រី Mereani Keleti Vakasisikakala លោក Keiichiro
ស្នាក់ នៅកម្ពុជាដោយសប្បាយរីករាយ ។
ពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែន ទីពីអង្គការសហប្រជាជាតិនៅវិមាន សន្ដិភាពត្រូវបានបញ្ចប់នាវេលា
ម៉ោង ១១និង៥នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៥ ក្នុងនោះ គេសង្កេតឃើញវត្ដ មានរបស់គណបក្ស
នយោបាយជាច្រើន រួមទាំងអ្នកជំនាញការផងដែរ ហាក់ បង្ហាញពីការទទួលស្គាល់ការពិតពីរាជ រដ្ឋាភិបាល
ប្រើប្រាស់ផែនទីក្នុងការបោះ បង្គោលព្រំដែនសព្វថ្ងៃជាមួយប្រទេស វៀតណាម គឺមានលក្ខណៈដូចគ្នាបេះបិទ
នឹងផែនទីដែលខ្ចីពីអង្គការសហប្រជាជាតិ ទាំង១៨ផ្ទាំងមកផ្ទៀងផ្ទាត់នាថ្ងៃនេះ ។
លោក អ៊ូ ចាន់រិទ្ធ អ្នកតំណាងរាស្ដ្រ គណបក្សសង្គ្រោះជាតិដែលបានដឹកនាំ ប្រតិភូបក្សរបស់ខ្លួនមកចូល
រួមពិនិត្យ ផ្ទៀងផ្ទាត់ផែនទី ឆ្លើយតបនឹងសំណួរ អ្នកកាសែតជាតិ អន្ដរជាតិ ដែលសួរថា តើលោកទទួល
ស្គាល់ផែនទីនេះដែរឬទេថាត្រឹមត្រូវឬយ៉ាងណា? លោកបញ្ជាក់ថា ពិតជាត្រឹមត្រូវ ។
លោកបន្ដថា យើងសូមបញ្ជាក់សារ ជាថ្មីថា គណបក្សសង្គ្រោះជាតិមិនដែល ធ្វើការចោទទៅលើរដ្ឋាភិបាល
ប្រើប្រាស់ ផែនទីក្លែងក្លាយនោះទេ ប៉ុន្ដែយើងឱ្យ មានការផ្ទៀងផ្ទាត់ដើម្បីឱ្យមានការឯក ភាពជាតិក្នុងការ
ប្រើប្រាស់ផែនទីមួយឱ្យ បានត្រឹមត្រូវសម្រាប់ផលប្រយោជន៍ ប្រទេសជាតិ ៕