ដោយ: រស់ សុភា
មណ្ឌលគិរី ៖ សិប្បកម្មកែឆ្នៃ ផលអនុផលព្រៃឈើ ខុសច្បាប់រាប់រយកន្លែង នៅពេលនេះកំពុងតែធ្វើសកម្មភាព
ទាំងយប់ទាំងថ្ងៃ យ៉ាងអនាធិបតេយ្យ ក្នុងដែនព្រៃការពារ ( WWF ) មណ្ឌលគិរី ដោយពុំឃើញមានការបង្ក្រាប
ពីសមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ។ កើតមានរោងសិប្បកម្មខាងលើនេះ កំពុងត្រូវបានមតិមហាជនធ្វើការ
ប្រៀបធៀបថាជា ឃាតករកំពុងប្រល័យជីវិតព្រៃឈើ យ៉ាងធ្ងន់ធ្ងរ ដោយគេសង្ស័យថា មកពីក្រុមអាជ្ញាធរខេត្ត
នឹងអង្គភាពពាក់ព័ន្ធនៅតំបន់នោះ មានភាពធូររលុង នឹងមើលរំលងបញ្ហាហ្នឹង ទើបបណ្ដោយឲ្យកើតមានមក
ដល់សព្វថ្ងៃនេះ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅតំបន់ជិតនោះ បានឲ្យដឹងថា រោងសិប្បកម្មទាំងនេះ នៅភូមិចុងផាង
ភូមិមេប៉ៃ ភូមិដីអេ ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងកើតមានសិប្បកម្មកែឆ្នៃ រាប់រយកន្លែង
ដាក់ពង្រាយជាប់ៗគ្នា នៅមិនបានចម្ងាយ៥០០ម៉ែត្រ ពីតំបន់ព្រៃឈើហាមឃាត់ផង ដោយម្ចាស់អះអាងថា
មានច្បាប់ សម្រាប់ធ្វើអាជីវកម្ម នឹងកែឆ្នៃ តែតាមការពិតគ្មានច្បាប់គ្រប់គ្រាន់នោះទេ។ ពាក់ព័ន្ធនឹងម្ចាស់សិប្ប
កម្មមួយចំនួន ដែលមានច្បាប់អនុញ្ញាត្ត ពីខេត្តបានដើរពើងទ្រូងដាក់គេឯង ក្អេងក្អាងគ្មានដឹងថាខ្លួនខុសច្បាប់
ឡើយ បើយោងតាមច្បាប់អនុញ្ញាត្ត ឲ្យបើបសិប្បកម្មកែឆ្នៃឈើ គឺអនុញ្ញាត្តឲ្យដាក់ទីតាំងរបស់ខ្លួន មានចម្ងាយ
៥គីឡូម៉ែត្រ ពីព្រៃឈើ ហើយត្រូវមានការផ្គត់ផ្គង់ឈើត្រឹមត្រូវពីក្រុមហ៊ុនណាមួយ ដោយស្រប់ច្បាប់ រីឯចំនួន
ឈើដែលត្រូវកែឆ្នៃ គឺត្រិមតែចំនួន៦ ទៅ៧ ម៉ែត្រគូបតែប៉ុណ្ណោះ ក្នុងមួយឆ្នាំ ក្នុងភូមិមួយឬឃុំមួយ ច្បាប់ក៍មិន
អាចឲ្យមានទីតាំងច្រើនដែរ។
ប្រភពដដែលបានបន្តទៀតថា ម្ចាស់សិប្បកម្មខ្លះមានច្បាប់អនុញ្ញាត្តមួយកន្លែង តែបានបង្កើតទីតាំងគ្មាន
ច្បាប់រហូតដល់៣ទៅ៤កន្លែង ជាក់ស្ដែងរោងសិប្បកម្មនៅភូមិចុងផាង ១កន្លែងមានម្ចាស់ឈ្មោះ ញ៉ាន ភក្តី
មានច្បាប់តែ១កន្លែងទេ តែបានបន្តឲ្យប្អូនឈ្មោះ ញ៉ាន រ៉ាន់ បំបែករោងសិប្បកម្មកែឆ្នៃ រហូត៣-៤ ថើមទៀត
យ៉ាងរលូន គ្មានសមត្ថកិច្ចណាហ៊ានមកក្បែរឡើយ។
ទាក់ទងរោងសិប្បកម្មខាងលើ លោកអ៊ុំវណ្ណ សុភ័ត្ត្រ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកពេជ្រាដា បានឲ្យអ្នក
យកព័ត៌មានយើងដឹងថា លោកនឹងចាត់កម្លាំង ទៅពិតិត្យមើលទីតាំងខាងលើ ដោយលោកបញ្ជាក់ថា សិប្ប
កម្មខាងលើ ក្នុងច្បាប់អនុញ្ញាត្តឲ្យកែឆ្នៃឈើ ត្រឹមតែ៦ម៉ែត្តគូប ក្នុងមួយឆ្នាំ ហើយឈើត្រូវមានប៉េសេត្រឹមត្រូវ
ពីក្រុមហ៊ុនណាមួយ មិនអនុញ្ញាត្តឲ្យដឹកឈើចូល ក្នុងសិប្បកម្មអានាធិបតេយ្យនោះទេ៕