ដោយ: នួន ពុទ្ធា
ស្ទឹងត្រែង ៖ ហេត្តការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាកសាំងយ៉ុង បណ្ដាលឲ្យបុរសម្នាក់
រងរបួសធ្ងន់ស្ទើតែគ្មានសង្ឃឹម ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង ១០ នឹង ៣០ នាទី ព្រឹក
ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្សារថ្មចាស់ ទុលមុខផ្ទះសំណាក់អប្សរា ខេត្តស្ទឹងត្រែង។
ប្រភពអ្នកឃើញហេតុកាណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តរត់តាក់ស៊ី ម៉ាកសាំងយ៉ុង
១គ្រឿង ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2R.6796 បើកចេញពីបេនឡាន ក្នុងទិសដៅពីជើង ទៅត្បូង
បើកលឿនដូចហោះ មកដល់ចំណុចកើតហេតុ ក៍បានទៅបុកនឹងម៉ូតូ ១គ្រឿងម៉ាក វេវ អេះ ពណ៍ក្រហមគ្មាន
ស្លាកលេខ ខណ:កំពុងបើកបរឆ្លងផ្លូវ ក្នុងទិសដៅ ពីកើត ទៅលិច យ៉ាងពេញទំហឹង បណ្ដាលឲ្យស្រាមលលា
ក្បាល ត្រូវបានបងប្អូន ដឹកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរខេត្តស្ទឹងត្រែង។
ប្រភពបានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុ រថយន្តបង្ក បានព្យាយាមកើបរត់គេចខ្លួន រែសំណាងអាក្រក
រថយន្ត មកដល់មុខក្រុមហ៊ុន CELLCAAD ក៍បែកកង់មុខខាងឆ្វេងទៅមុខលែងរួច ត្រូវបានសមត្ថកិច្ច នឹង
ប្រជាពលរដ្ឋ តាមទាន់ខ្លេជាប់តែម្ដង។
ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆៃ លី ភេទប្រុស អាយុ២០ មានទីលំនៅ
ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ រីឯម្ចាស់រថយន្តបង្ក មានឈ្មោះ ទេព្ទ វណ្ណា មានទី
លំនៅ ភូមិព្រែក ( ហៅ ភូមិថ្មី ) សង្កាត់ស្ទឹងត្រែង ក្រុង/ ខេត្តស្ទឹងត្រែង នឹងតៃកុង បើកបរ រថយន្តបង្ក ឈ្មោះ
ភា រស់នៅខេត្តកំពង់ចាម។ ក្រោយកើតហេតុ រថយន្តបង្កនឹងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក
នៅស្នងការដ្ឋាន នៃនគរបាលខេត្តស្ទឹងត្រែង ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់។/