ផ្លាស់ប្ដូរតំណែងស្នងការ នឹង អភិបាលខេត្តក្នុងថ្ងៃតែមួយ

ដោយ:រស់ សុភា

ខេត្តមណ្ឌលគីរី ៖ កាលពីថ្ងៃច័ន្ទ ទី ០៧ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ មានការប្រកាសផ្លាស់ប្តូរតំណែង
ស្នងការនគរបាល ខេត្តមណ្ឌលគីរី ដោយក្នុងនោះលោកឧត្តមសេនីយ៍ត្រី ញ៉ែម វណ្ណនី ដែលជាស្នងការបច្ចុ
ប្បន្ន ត្រូវផ្លាស់ចេញមកកាន់តំណែង ជាអនុប្រធាន នាយកដ្ឋានគ្រប់គ្រង អាវុធជាតិផ្ទុះ នៅក្រសួងមហាផ្ទៃ
ជំនួសលោក តូច យ៉ុន ស្នងការរងទទួលផែនព្រំដែន ធ្វើជាស្នងការនគរបាលខេត្តមណ្ឌលគីរីវិញ ។

ពិធីផ្លាស់ប្តូរស្នងការ នគរបាលខេត្តមណ្ឌលគីរី ខាងលើនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម នាយឧត្តម
សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

យោងតាមមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្លាស់ប្តូរតំណែង ស្នងការនគរបាល ខេត្តមណ្ឌល
គីរីខាងលើ នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងការងារ ក្នុងជួរកម្លាំងនគរបាល កាន់តែមានប្រសិទ្ធភាព
ប្រសើរឡើង ដែលតម្រូវ ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចពីកន្លែងមួយ ទៅកន្លែងមួយ ។

ជាមួយគ្នានេះ នៅថ្ងៃចន្ទ ទី ០៧ ខែកញ្ញា ឆ្នាំ២០១៥ នេះ នៅឯខេត្តព្រះសីហនុ ឯណោះវិញ ក៏មានការប្រ
កាសតែង តាំងជាផ្លូវការ មុខតំណែងអភិបាលខេត្តថ្មី ដែលលោក យន្ត មីន ត្រូវតែងតាំងជាអភិបាល នៃគណៈ
អភិបាលខេត្តព្រះសីហនុ ជំនួសលោក ឈិត សុខុន ដែលត្រូវចូលនិវត្តន៍ ហើយពិធីនេះ ធ្វើឡើងក្រោមអធីប
តីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។/

IMG-20150907-WA0001

IMG-20150907-WA0002

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author