សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទ នៅស្រុកមុខកំពូល

ខេត្តកណ្តាល ៖ របាំងសាច់អួនប្រវែង ១.១៥៥ម៉ែត្រ បង្គោលចំនួន ៤៣៧ដើម មាត់ឈិប ១៥មាត់ ដែលក្រុម
ជនល្មើស ធ្វើការដាក់បន្លំភ្នែកសមត្ថកិច្ចនៅក្នុងបឹង និងបង្កប់ក្នុងស្មៅ ត្រូវបានមន្ត្រីជំនាញសហការជាមួយ
កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ស្រុកធ្វើការរុះរើ កាប់ដុតបំផ្លាញចោល នៅនឹងកន្លែង រីឯត្រីប្រមាណជាង ២០០
គីឡូក្រាម ត្រូវបានចាក់លែងទៅក្នុងបឹងវិញ ។ ករណីចុះធ្វើការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចបឹងឡាវ ស្ថិត
នៅក្នុងភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

ការចុះធ្វើការបង្ក្រាបនេះ ដឹកនាំដោយលោក យី យ៉េត អភិបាលរងស្រុកមុខកំពូល រួមជាមួយលោក ប៊ីវ ផល្លី
នាយ រងរដ្ឋបាលជលផល ស្រុកមុខកំពូល សហការជាមួយកម្លាំងសមត្ថកិច្ច មានប៉ូលិស និងប៉េអឹម ដឹកនាំ
កម្លាំងដោយលោក ថៃ ភារិន អធិការរង នៃអធិការដ្ឋាន នគរបាល ស្រុកមុខកំពូល និងលោក មាស សក្តិ
មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកមុខកំពូល ក្នុងនោះកម្លាំងសរុបជាង ១០នាក់ ។ ក្នុងការចុះបង្ក្រាបនេះ
លោក ប៊ីវ ផល្លី នាយរដ្ឋបាលជលផល ស្រុកមុខកំពូល បានឱ្យដឹង ថា ការចុះបង្ក្រាប គឺអនុវត្តន៍ទៅតាម
សេចក្តីប្រកាសលេខ ៤៥៨ ប្រ.កសក របស់ក្រសួងកសិកម្ម ធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវការធ្វើការ
នេសាទ ដោយឧបករណ៍ នៅក្នុងរដូវហាមឃាត់ ត្រីចូលពងកូន ក្នុងព្រៃលិចទឹក និងតំបន់វាលទំនាប មាន
របាំងសាច់អួន និងរបាំងស្បៃមុង ដែលច្បាប់ហាមឃាត់ ។

ក្នុងនោះលោកបាន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើការនេសាទ តែឧបករណ៍ណា ដែលច្បាប់អនុញ្ញាត
និងជាលក្ខណៈគ្រួសារ កុំធ្វើការកាប់បំផ្លាញ ព្រៃលិចទឹក និងកុំធ្វើការនេសាទ ដោយឧបករណ៍នេសាទ ណា
ដែលច្បាប់បានហាម ឃាត់ ជៀសវាងមានបញ្ហា ដែលធ្វើឱ្យ ខាតទ្រព្យសម្បត្តិ និងប្រឈមមុខ និងផ្លូវច្បាប់
ផងដែរ ៕

Screenshot_2015-09-03-21-40-13-1

Screenshot_2015-09-03-21-39-46-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author