មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រដ្ឋបាលជលផលមិនរវល់ពីការចញ្ចឹមត្រីឆ្តោ នៅស្រុកបាធាយ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ការចិញ្ចឹមត្រីឆ្តោ របស់ជនជាតិវៀតណាម ដែលគេមើលឃើញថា មាន ២០ ទៅ ៣០ស្រះ
នេះ នៅមិនគិត ទៅដល់ស្រះរាប់សិបផ្សេងទៀត នៅក្នុងស្រុកបាធាយនេះទេ ទាំងនេះវាមានការប្រទាក់ក្រឡា
គ្នា បានល្អនិងមានអ្នករត់ការ ទៀតផង ដែលធ្វើឱ្យការចិញ្ចឹមត្រីឆ្តោ នៅក្នុងតំបន់នោះបានយ៉ាងរលូន និងមិន
មានការរំខានពីសមត្ថកិច្ចជំនាញនោះឡើយ ។

ប្រភពបានឱ្យដឹងថា ត្រីឆ្តោរាប់សិបស្រះ និងកូនត្រីឆ្តោរាប់ម៉ឺនក្បាល ដែលគេមើលឃើញថា កំពុងត្រូវបាន
ដាក់ចិញ្ចឹមនៅតាមស្រះ ស្ថិតភូមិជើងឆ្នុក និងភូមិជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ផ្ទុយពីបម្រាមរបស់
ប្រមុខរាជរដ្ឋាភិ បាល ហាមឃាត់មិនឱ្យមានការចិញ្ចឹម ប្រភេទត្រីទាំងនេះ ផ្ទុយទៅវិញការដាក់ចិញ្ចឹមមានជា
បន្ត គ្មានសមត្ថកិច្ចជំនាញណា អើពើ ធ្វើការបង្ក្រាបនោះឡើយ ។

ប្រភពបានបង្ហើយឱ្យដឹងថា ការចិញ្ចឹមត្រីឆ្តោខាងលើនេះ គេមើលឃើញថា កើតមាននៅក្នុងភូមិជើងឆ្នុកជាប់
ផ្លូវជាតិ លេខ ៦ ខាងលិចផ្លូវ ស្រះទាំងអស់នោះ ជារបស់ជនជាតិវៀតណាម និងភូមិជាលាបជារបស់ជនជាតិ
ខ្មែរ ហើយការដាក់ចិញ្ចឹម ត្រីឆ្តោបាននេះ វាក៏ជាមនុស្សមុខដដែលៗ និងមានការស្និទ្ធជាមួយមន្ត្រីជលផល
និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ ។ បើមិន អញ្ចឹងទេ កុំសង្ឃឹមថា បានដាក់ចិញ្ចឹម ក្នុងរដូវបិទនេសាទ ដល់
សព្វថ្ងៃនេះឱ្យសោះ ប្រាកដជាមានការកាប់រុះរើ បំផ្លាញចោល អស់ជាមិនខាន ហើយអាចនឹងប្រឈមមុខជា
មួយច្បាប់ទៀតផងក៏មិនដឹង ។

ពាក់ព័ន្ធនឹងការរិះគន់ ពីមហាជនដែលមើលឃើញថា ការចិញ្ចឹមត្រីឆ្តោខាងលើនេះ មានភាពមិនប្រក្រតីអ្នក
យកព័ត៌ មានយើងមិនអាចសុំការបំភ្លឺ ពីលោកនាយសង្កាត់ ឬនាយខណ្ឌបានទេ ដោយគ្មានលេខទូរស័ព្ទទំ
នាក់ទំនង ។

ក្នងនោះផងដែរ ប្រជាពលរដ្ឋបានស្នើសុំ ឱ្យលោកនាយខណ្ឌ រដ្ឋបាលជលផលខេត្ត និងលោក អេង ជាសាន្ត
អគ្គនាយក រដ្ឋបាលជលផល ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីអប់រំណែនាំឱ្យបញ្ឈប់ការចិញ្ចឹមត្រីឆ្តោ
ដែលជាប្រភេទត្រីស៊ីកូនត្រី ជាអាហារនេះ យ៉ាងអនាធិបតេយ្យតទៅទៀត ៕

20150817_095353

20150817_094055

20150817_093839

20150817_093544

Share on Facebook