ជនជាតិវៀតណាមប្រើឧបករណ៍នេសាទ ល្មើសច្បាប់នៅក្នុងស្រុកបុរីជលសារខេត្តតាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋទូទៅ បានធ្វើការរិះគន់ចំៗ លើលោក ប៊ុន លៀប (ហៅប៉ៃលិន)នាយសង្កាត់ជល
ផល ស្រុកបុរីជលសា ខេត្តតាកែវ អំពីភាពអសកម្ម បណ្តែតបណ្តោយ ឱ្យកើតមានបទល្មើសនេសាទ នៅក្នុង
ដែនគ្រប់គ្រងរបស់ខ្លួន រៀងរាល់រដូវ ពិសេសនៅក្នុងរដូវត្រីពងកូន បើទោះជាមានការផ្សព្វ ផ្សាយ សារាចរ
ណែនាំលេខ ០១ របស់ប្រមុខរាជរដ្ឋាភិបាល ឱ្យធ្វើការបញ្ឈប់ និងរឹតបន្តឹងដាច់ខាត ចំពោះបទល្មើសនេសាទ
នៅក្នុងរដូវបិទនេសាទ ដែលជារដូវត្រីពងកូននេះ អ្វីដែលសំខាន់ គេនៅតែឃើញបទល្មើសនេសាទ កើតមាន
ស្ទើរពាសពេញផ្ទៃទឹកដដែល គ្មានការទប់ស្កាត់ ឬបង្ក្រាបនោះឡើយ ។

បើតាមការអះអាងពីប្រជាពលរដ្ឋ នឹងបងៗយោធាប៉ូលិស ការពារព្រំដែន បង្គោលលេខ ២៥៧ បានឱ្យដឹងថា
បទល្មើសនេសាទទាំងអស់នេះ មិនមែនជារបស់ខ្មែរយើងទេ គឺសុទ្ធតែរបស់ជនជាតិវៀតណាមនាំគ្នាមកដាក់
ក្នុងដីខ្មែរយើង ដោយមិនឃើញមានខាងជំនាញជលផល ថ្នាក់ស្រុក ឬថ្នាក់ខេត្ត ចុះមកធ្វើការបង្ក្រាបម្តងណា
ឡើយ ។

ជាក់ស្តែងបច្ចុប្បន្ន កើតមានច្រើនណាស់ នៅចំណុចចាប់ពីព្រែកឆែមួយ ទៅទល់បាក់ដៃ ស្ថិតក្នុងឃុំអន្លុងទាន
ស្រុកបុរីជលសា ខេត្តតាកែវ ។ ប្រភពដដែលបានបន្តថា ការប្រើឧបករណ៍ នេសាទត្រីខុសច្បាប់ នៅក្នុងស្រុក
បុរីជលសា ខេត្តតាកែវ គឺជនល្មើស ប្រើឧបករណ៍នេសាទទំនើបៗ ទៅតាមរដូវដូចជា នៅក្នុងរដូវបិទនេសាទ
នេះ គឺភាគច្រើនគេនេសាទ ដោយប្រើឧបករណ៍លបលូស្បៃមុងក្រឡាញឹក ដែលមានចម្រុះពណ៌ ហើយក្នុង
មួយរបាំងៗមានប្រវែងចាប់ពី ៣០០ ទៅ ១០០០ម៉ែត្រ ។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា គេមិនដែលឃើញ មន្ត្រីជលផល ចាត់វិធានការណាមួយ ដែលមានលក្ខ
ណៈទ្រង់ ទ្រាយធំ នៃការបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ ម្តងណានោះឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ
មិនមានទំនុកចិត្ត លើមន្ត្រីជា អ្នកអនុវត្តច្បាប់ ផ្ទុយទៅវិញពេលបង្ក្រាបម្តងៗ គឺបង្ក្រាបតែឧបករណ៍ មងរបស់
ប្រជាពលរដ្ឋតូចតាច ដែលពួកគាត់រកស៊ីនេ សាទ ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ។ តែការប្រើឧបករណ៍
នេសាទដោយខុសច្បាប់ របស់ជនជាតិវៀតណាម ខណៈដែលបទ ល្មើសនេសាទ ចេះតែកើតមានជារៀងរាល់
ឆ្នាំ មិនឃើញមន្ត្រីជំនាញ ចុះអនុវត្តច្បាប់ខាងលើនេះ មិនដឹងថា មន្ត្រីជលផល បានលាភសក្ការៈពីបទល្មើស
ទាំងនោះ ឬយ៉ាងណានោះទេ ? គ្រាន់តែបានដឹងថា កន្លងមកសម្តេចតេជោ នាយករដ្ឋមន្ត្រី លោក តែងតែបាន
ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ តាំងពីអង្គភាពពាក់ព័ន្ធ រហូតដល់ថ្នាក់មូលដ្ឋាន ត្រូវតែអនុវត្ត ឱ្យខាងតែបាន នូវ
សារាចរណ៍ណែនាំលេខ ០១ ចំពោះបទល្មើសនេសាទ ប្រសិនកើតមាននៅកន្លែងណា អាជ្ញាធរ និងមន្ត្រីនៅទី
នោះជាអ្នកទទួលខុសត្រូវ ។

ប្រជាពលរដ្ឋក៏ដូចជា មន្ត្រីរាជការ ក្នុងខេត្តតាកែវទាំងអស់ ស្នើសុំដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
ពិសេសឯកឧត្តម អេង ជាសាន ជាប្រធានរដ្ឋបាលជលផល មេត្តាចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះបទ
ល្មើសនេសាទខាង លើនេះ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ បទល្មើសនេសាទ នៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ
កើតច្រើនក្នុងនោះ ឧបករណ៍នេសាទ ចាប់យកត្រីវិញក៏កាន់តែទំនើបៗ និងប្លែកៗ ពីមួយឆ្នាំទៅមួយឆ្នាំ បើ
ទោះជាមានការផ្សព្វផ្សាយព័ត៌មាន តាមរយៈការចុះដល់ទីកន្លែង និងតាមប្រព័ន្ធផ្សព្វផ្សាយទូទៅ ដែលមាន
ទាំងរូបភាពបង្ហាញ ពីសកម្មភាព ស្តីពីបទល្មើសនេសាទ យ៉ាងជាក់ស្តែង យ៉ាងណាក៏ដោយ បទល្មើសនេ
សាទនៅតែកើតមានតែដដែល ៕

20150901_112947

20150901_114942

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author