ខេត្តព្រៃវែង ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តសាំងយ៉ុង នឹងម៉ូតូ
បណ្ដាលឲ្យបុរសម្នាក់របួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ភ្លាមៗផងដែល
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវចូលក្រុង នៅមុខសា
លា អេហ្វ ធី អន្តរជាតិ ទើបនឹងបើកថ្មី ស្ថិតនៅក្នុងភូមិកំពង់លាវ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញ រថយន្តម៉ាកសាំងយ៉ុងពណ៍សរ ពាក់ស្លាក
លេខ ភ្នំពេញ 2D.342 ជារថយន្តរបស់សាលា អេហ្វ ធី អន្តរជាតិ បើករយែថយក្រៅយ ចេញពីសាលា មិន
ប្រយ័ត្ន ជ្រុលមកដល់កណ្ដាលផ្លូវ ស្របនឹងម៉ូតូម៉ាក CDR ១គ្រឿង ពណ៍លាយចម្រុះ៤ពណ៍ ពាក់ស្លាកលេខ
ភ្នំពេញ 1CI.6274 បើកតាមបណ្ដោយផ្លូវ ពីលិចមកកើត មកដល់ចំណុចកើតហេតុ ក៍បានជ្រុលទៅបុក នឹង
រថយន្តខាងលើតែម្ដង។
សម្ត្ថកិច្ចនៅទីនោះបានបញ្ជាក់ថា គ្រោះថ្នាក់នេះ បង្កឡើងដោយ រថយន្តសាំងយ៉ុងរបស់សាលាខាងលើបើក
បរចេញចូលមិនមានការប្រុងប្រយ័ត្ន សមត្ថកិច្ចបានឲ្យថា តៃកុងរថយន្យបង្ក មានឈ្មោះ សុខ ឌីរ៉ាមូល អាយុ
២៥ឆ្នាំ ជាបុគ្គលិករបស់សាលា អេហ្វ អន្តរជាតិ រីឯជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ ដោយមាន
របួសធ្ងន់ពេច ព្រោះនៅសន្លប់នៅឡើយ ចំណែកជនបង្កត្រូវបានសមត្ថកិច្ច ហៅយកទៅធ្វើការសាកសួរនៅ
អធិការក្រុង ក្រោយការវាស់វែងម៉ូតូរងគ្រោះ នឹងរថយន្តបង្ក សមត្ថកិច្ចយកមករក្សាទុកនៅអធិការរដ្ឋាន នគរ
បាលក្រុងព្រៃវែង ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ទៅតាមនិតិវិធីច្បាប់។/