សមត្ថកិច្ចចុះប្រតិបត្តិការកន្លែងល្បែងហ្គេមបាញ់ត្រី ឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ពាក់ព័ន្ធគ្រឿងញៀន

ដោយ : ហ៊ុល សុគា

ភ្នំពេញ ៖ ក្រុមបងតូចបងធំមួយក្រុម ដែលកន្លងមក តែងតែបង្កភាពអសន្តិសុខ នៅក្នុងរាជធានភ្នំពេញី
ដោយធ្វើសកម្មភាពលួច ឆក់ ប្លន់ ចែកចាយគ្រឿងញៀន និងលេងល្បែងស៊ីសងពាលាអាវាសែត្រូវ កាលពី
ថ្ថៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទួល សង្កែ
ឃាត់ខ្លួនជនសង្ស័យបាន១១នាក់ ក្នុងនោះមានស្រីពីរនាក់ ជាអ្នកមើលការខុសត្រូវ កន្លែងហ្គេមបាញ់ត្រី
នៅចំណុចតាមបណ្ដោយផ្លូវរថភ្លើង ក្រុម១៧ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការធ្វើឡើងបន្ទាប់ពីបានស្រាវជ្រាវដឹង ថាក្រុមបងតូចបងធំ
មួយក្រុមនេះ កំពុងពួនសំងំលាក់ខ្លួននៅចំណុចខាងលើ លេងល្បែងស៊ីសង ល្បែងហ្គេមស្ទូចត្រី សេពគ្រឿង
ញៀន និងអំពើអបាយមុខផ្សេងៗ មុននឹងចេញទៅធ្វើសកម្មភាពលួច ឆក់ ប្លន់ នៅពេលយប់ ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ជនសង្ស័យទាំង១១នាក់ មានម្នាក់អាចពាក់ព័ន្ធ នឹងការបាញ់សម្លាប់ប្រ
ជាការពារសង្កាត់ឫស្សីកែវ កាលពីប៉ុន្មានសប្ដាហ៍មុន ព្រោះជនសង្ស័យម្នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន បាន
ឆ្លើយថា ពួកគេមានគ្នា៤នាក់ទៀត ចូលរួមក្នុងសកម្មភាពនេះ ។

លោក ទៀង ចាន់សា អធិការនគរបាល ខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្នុងនោះ កម្លាំងសមត្ថកិច្ចបានធ្វើការ
ឃាត់ខ្លួនជនសង្ស័យ ចំនួន១១នាក់ ស្រី២នាក់ អាចពាក់ព័ន្ធក្នុងករណីជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿង
ញៀន និងលេងល្បែង ស៊ីសងខុសច្បាប់ ដីកា បង្គាប់អោយចាប់ខ្លួន ព្រមទាំងបានដកហូត ទូហ្គេមចំនួន៣
ទូបាញ់ត្រី ចំនួន១ ដាវសាំម៉ូរ៉ៃចំនួន៣ ជញ្ជីងថ្លឹងគ្រឿងញៀន១ ឧបករណ៍ប្រើប្រាស់ នឹងស្បោង សម្រាប់
ច្រក មួយចំនួន។

សូមបញ្ជាក់ផងដែរថាប ក្រោយពីសមត្ថកិច្ច ចុះធ្វើប្រតិបត្តិការ ច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ខាងលើ ត្រូវ
បានបញ្ជូនខ្លួនយកទៅសួរនាំ ដើម្បីដោះស្រាយតាមនីតិវិធី៕

2015-09-12_09.30.44

2015-09-12_09.26.18

2015-09-12_09.27.30

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author