ខេត្តកណ្ដាល ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ នឹងរថយន្តដឹកឥដ្ឋ ២តោនកន្លះ បណ្ដាលឲ្យអ្នកបើក
បរម៉ូតូ រងរបួសធ្ងន់ដោយរថយន្តកិនពីលើ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ នឹង៣០នាទី
រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខខ្លោងទ្វារ ឈើទាល ស្ថិតនៅ
ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋ ២តោនកន្លះ ពណ៍សរ
ពាក់ស្លាកលេខ កណ្ដាល 3A.03 80 បើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្ត
បានបត់ស្ដាំចូលតាមច្រកវត្ត ខណម៉ូតូម៉ាកហុងដា C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E.43 91 ទិស
ដៅស្របគ្នា បានជ្រុលទៅបុក ចំកណ្ដាលរថយន្ត យ៉ាងពេញទំហឹង ម៉ូតូនឹងអ្នកបើកបរ ដួរចូលទៅក្រោម
រថយន្ត ខណរថយន្តនៅមានល្បឿន បណ្ដាលឲ្យកិនម៉ូតូ ខូចស្ទើតែទាំងស្រុង រីឯមនុស្សត្រូវបានរថយន្តកិន
ជាប់ជើង តែត្រូវបានអ្នកនៅជិតនោះ គរហានិន្ទាស្រែកឲ្យរថយន្តថយក្រោយ ទើបមនុស្សរួចផុតជីវិត។
លោក អ៊ុង ស៊ីថា នាយផ្នែកសណ្ដាប់ធ្នាប់ ចរាចរណ៍ជើងគោក ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះមាន
ឈ្មោះ ងឿង លន់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកំពង់ពុទ្រា ឃុំព្រែកកុយ ស្រុកស្ទឹងសែន ខេត្តកំ
ពង់ធំ នឹងម្នាក់ទៀតរបួសស្រា មានឈ្មោះ សាប់ សុខខី ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិគោ ឃុំស្រយូវ
ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ធ្វើដំណើពីជើងទៅត្បូង ស្រប់ទិសគ្នា ហើយបានទៅបុករថយន្តដែលបត់ខានស្ដាំ
បណ្ដាលឲ្យរបួសធ្នន់ធ្ងរអ្នកបើកបរម៉ូតូ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តដឹកទៅសង្គ្រោះព្យាបាល នៅ
មន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗផងដែល។
លោកអ៊ុង ស៊ីថា បន្តទៀតថា តៃកុងបើកបររថយន្ត មានឈ្មោះ ស៊ុន ឆៃលាប ភេទប្រុស អាយុ៣០ មានទីលំ
នៅភូមិជើងវត្ត ឃុំកងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរ រីឯរថយន្តនឹងម៉ូតូ
ក្រោយធ្វើការវាស់វែង សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីរងចាំ
ការដោះស្រាយទៅតាមនិតិវិធីច្បាប់។/