មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

គ្រោះថ្នាក់ចរាចរណ៍នៅលើត់កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិសែនជ័យគួអោយរន្ធត់

ដោយ: ប៉ែន ចិន្តា

(ភ្នំពេញ)៖ ជនរងគ្រោះ ប្រុស និងស្រី ២នាក់ បានស្លាប់ ដោយគាបជាប់ក្នុងរថយន្ត របស់ខ្លួន ក្រោយពី
រថយន្តកុងតឺន័រ មួយគ្រឿង ពាក់អក្ស TPIPL បានរេចង្កូត ទៅបុក ពេញមួយទំហឹង ខណ:២នាក់ទៀត ជា
ក្មេងតូចៗ ទំនងជាចៅដែលជិះនៅខាងក្រោយ រងរបួសយ៉ាងធ្ងន់ធ្ងរ ហេរុការណ៍នេះ បានកើតឡើងកាល
ពីវេលាម៉ោង ៧យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ
សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ២គ្រឿង បានបុកគ្នា នៅលើផ្លូវជាតិលេខ៤ ពេល
នោះរថយន្តកុងតឺន័រ ដែលកំពុងធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ពោលគឺចេញពី ភ្នំពេញ លុះដល់ចំ
ណុចកើតហេតុនោះ ក៏រេចង្កូត ទៅខាងឆ្វេងដៃ ក៏ជ្រុលទៅបុករថយន្ត RV4 មួយគ្រឿងពីមុខមួយទំហឹង
បណ្តាល ឲ្យរថយន្តRV4 រួញខ្ទេចក្បាលខាងមុខ ហើយបុរសជាអ្នកបើក និងស្ត្រីម្នាក់ទំនងជាប្រពន្ធ ដែល
អង្គុយ​ពីមុខដែរនោះ បានគាបជាប់នៅក្នុងកាបីនយ៉ាងអណោចអធមពន់ពេក។

ប្រភពដដែលបានបន្តទៀតថា ក្រោយរថយន្ត កុងតឺន័រ បុករថយន្ត RV4 ហើយ ស្រាប់តែមានម៉ូតូមួយគ្រឿង
បានបើកមកបុកគូទរថយន្ត RV4 បណ្តាលឲ្យដួលរងរបួសផងដែរ ។ ហើយភ្លាមៗនោះ ស្រាប់តែមាន រថយន្ត
ធន់តូខមួយគ្រឿងទៀត មកបុកគូទម៉ូតូនោះ មួយជាន់ទៀត នាំឲ្យខូចខាតកាន់តែខ្លាំង ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៏ ហើយក្រុមសង្គ្រោះ៧១១ របស់
អង្គភាពកងពលតូចលេខ៧០ បានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ និងឧបករណ៏ ទៅអា និងកាត់ ទ្វារ
ដែលគាបជនរងគ្រោះទាំង២នាក់ ដើម្បីយកសាកសពចេញ។

ក្រោយប្រឹងប្រែង ជួយសង្គ្រោះអស់រយៈពេលមួយសន្ទុះ សពស្ត្រីត្រូវបានយកចេញ ហើយបន្តគាស់យកសព
បុរសម្នាក់ទៀត ដែលមើលទៅគួរឲ្យសង្វេគ និងអាណិតយ៉ាងពន់ពេក។

នាយផ្នែកស្តីទីចរាចរណ៏ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ មិនទាន់បង្ហាញពីអត្តសញ្ញាណជនរង
គ្រោះនៅឡើយទេ ដោយប្រតិបត្តិការជួយសង្គ្រោះ មិនទាន់បានបញ្ចប់ ហើយជនរងគ្រោះដែល​រងរបួសធ្ងន់
នោះ ក៏ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យផងដែរ។

2015-09-13_22.31.47

IMG-20150913-WA0018

IMG-20150913-WA0012

IMG-20150913-WA0016

IMG-20150913-WA0015

IMG-20150913-WA0009

IMG-20150913-WA0011

IMG-20150913-WA0010

Share on Facebook