រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ1គ្រឿង ត្រូវបានជនសង្ស័យ២នាក់ ប្រើកាំភ្លើង
ខ្យល់ ប្លន់យកទៅបាត់ ដោយសារតែការធ្វេសប្រហែស របស់ជនរងគ្រោះ ហេតុការណ៍នេះ បានកើតឡើង
កាលពីវេលាម៉ោង6 នឹង40នាទី ព្រលប់ ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2015 នៅចំណុចផ្លូវលេខ193 កែងផ្លូវ310
ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃ1 ខណ្ឌចំការមន ។
ប្រភពពីជនរងគ្រោះ ដែលមានឈ្មោះ ណាត ណេត អាយុ22ឆ្នាំ ស្នាក់នៅ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ
រាជធានីភ្នុំពេញ បានប្រាប់ឲ្យដឹងថា ម៉ូតូដែលត្រូវចោរប្លន់ យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ125ពណ៌
ខ្មៅ ស៊េរីឆ្នាំ2008 ឡើងតែម2013 ពាក់ស្លាកលេខ 1BQ-9078 ។
ជនរងគ្រោះ បានឱ្យដឹងទៀតថា មុនពេលកើតហេតុ ពួកគេ បានឈប់ម៉ូតូ មួយភ្លែត នៅកន្លែង កើតហេតុនោះ
ដោយមិនបាន ដកសោចេញ ពីម៉ូតូទេ ស្រាប់តែងាកក្រោយ មើលមកវិញ ក៏ឃើញជនសង្ស័យ2នាក់ បញ្ឆេះ
ម៉ូតូរបស់ខ្លួន ពេលនេះរូបគេ ក៏បានទាញបំពង់ទីបជ័រ ដែលនៅក្បែរនោះ វាយទៅលើជនសង្ស័យពីក្រោយ2-3
បំពង់ទីបជ័រ ស្រាប់តែពេលនោះ ជនសង្ស័យម្នាក់ទៀត បានដកកាំភ្លើងខ្លី ប្រើខ្យល់បាញ់ភ្ជុចដី1គ្រាប់ ហើយ
ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ1
ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ រកម៉ូតូដែលចោរប្លប់យកទៅផងដែរ។