ផ្ទះអាវុធ១គ្រាប់នៅម្ដុំវិមាមឯករាជត្រូវចំមិត្តភក្តិខ្លួនឯង ជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសរងរបួស

ដោយ : សហការី

ភ្នំពេញ ៖ កាលពីម៉ោងប្រមាណជិត៨ នឹង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ មានករណីផ្ទះអាវុធ ម៉ាក
M16 មួយគ្រាប់បងរ្ក ធ្វើឲ្យមានការភ្ញាក់ផ្អើ ទាំងយប់ នៅម្ដុំវិមានឯករាជ រាជធានីភ្នំពេញ។

បើតាមកាឲ្យដឹង ពីមន្ត្រីកងអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា មានករណីផ្ទះកាំភ្លើងម៉ាកM16 ១គ្រាប់
ត្រូវចំមិត្តភក្តិខ្លួនឯង ចំភ្លៅខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យកាល់ម៉ែតដើម្បី
សង្គ្រោះបន្ទាន់ ហើយជនបង្កការផ្ទះអាវុធ ត្រូវកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពី
មានការផ្ទះអាវុធនោះផងដែរ។

មន្ត្រីអាវុធហត្ថ ខណ្ឌដូនពេញ បានឲ្យដឹងថា ជនបង្ករមានឈ្មោះ ជី ម៉ូដែល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ
ជាអ្នករកស៊ី ( លក់ម៉ូតូធំ ) ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ជិះរថយន្តម៉ាក TACOMA ពណ៍
ត្រេអ៉ី។ ចំណែកជនរងគ្រោះ​ ឈ្មោះ ពេជ្រ ធារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីអាវុធហត្ថ លើផ្ទៃ
ប្រទេស។ បន្ទាប់ពីសួរនាំជនបង្ករ នៅអាវុធហត្ថខណ្ឌដូនពេញរួចមក ជនដែលបង្ករត្រូវបានបញ្ជួនបន្ត ទៅ
កាន់ទីបញ្ជារការដ្ឋាន អាវុធហត្ថក្រុង ដើម្បីកសាងសំនុំរឿងបញ្ជួន ទៅកាន់តុលាការ ដើម្បីកាត់ទោសទៅ
តាមផ្លូវច្បាប់។/

2015-09-15_08.14.41

IMG-20150914-WA0024

IMG-20150914-WA0018

IMG-20150914-WA0020

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author