រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ ជាអ្នករើសអេតចាយម្នាក់ ត្រូវអ្នកមិនស្គាល់គ្នា វាយ២បំពង់ទីបរង
របួសធ្ងន់ បែកក្បាលហូរឈាម ស្រោចពេញខ្លួន ដោយពុំដឹងមូលហេតុ ហេតុការណ៍នេះកើតឡើងកាលពី
វេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែកញ្ញា ២០១៥ នៅចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធីសែនជ័យ
រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អាន សុភា អាយុ៤៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មាន
ស្រុកកំណើត នៅភូមិកញ្ច្រៀត ស្រុកកញ្ច្រៀត ខេត្តព្រៃវែង ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានផឹកស៊ីជាមួយគ្នាគាត់ម្នាក់ទៀត បន្ទាប់ពី
ឈប់ផឹកស៊ីហើយ ក៏ដើរមកកន្លែងស្នាក់នៅ រៀបនឹងចូលមុងដេកទៅហើយ ស្រាប់តែមានមនុស្សដើរមក
វាយគាត់ ខណដែលគាត់មិនស្គាល់ផងនោះបានវាយ២បំពង់ទីប ដោយពុំដឹងមូលហេតុ បណ្តាលឱ្យគាត់
បែកក្បាលហូរឈាមស្រោចពេញខ្លួន តែម្ដង។
ក្រោយកើតហេតុ ក៏រត់មករកមេភូមិជួយ អន្តរាគមន៍ តែមេភូមិបាននាំគាត់មកកាន់ ប៉ុស្តិ៍នគរបាលចោមចៅ
ដើម្បីដាក់ពាក្យបណ្តឹង តែដោយឈាមហូរខ្លាំងពេក និងដោយស្ថានភាពស្រវឹងជោកផងនេះ សមត្ថកិច្ចក៏នាំ
ទៅមន្ទីរពេទ្យពោធិ៍ចិនតុង ដើម្បីលាងរបួស និងឃាត់ឈាមសិន រង់ចាំស្វាងស្រវឹង ចាំមកដាក់ពាក្យបណ្តឹង
ម្តងទៀត ។
ជនរងគ្រោះបានឱ្យដឹងទៀតថា កាលពីប្រហែលកន្លះខែមុន អ្នកវាយគាត់បានហាមឃាត់គាត់ថា កុំឱ្យនិយាយ
ឮៗពេក នាំឱ្យរំខានគេ តែថ្ងៃនេះមិនមានធ្វើអ្វីផង ស្រាប់តែមកវាយគាត់ ២បំពង់ទីបដោយមិនដឹងមូល
ហេតុតែម្តង ៕