ដោយ: រស់ សុភា
មណ្ឌលគិរី ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរួបនីយកម្ម និងសំណង់ បានអញ្ជើញ
ចុះទៅសំណេះសំណាល នឹងសួរសុខទុក ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹង មាតាបិតាសិស្ស ជាច្រើន
អ្នក នៅក្នុងវិទ្យាល័យចំនួន២ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ទី១ វិទ្យាល័យមនោរម្យ នឹងទី២ នៅវិទ្យា
ល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងការសំណេះសំណាល ឯឧត្តមរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូនីកម្ម នឹងសំណង់បានមានប្រសាសន៍ថា
ខេត្តមណ្ឌលគិរី ជាខេត្តមួយ សម្បូរទៅដោយធនធានធម្មជាតិ ព្រមទាំង សម្បូរទៅដោយធនធានមនុស្សល្អៗ
ដែលមានចំណេះដឹង ជាពិសេសក្មួយៗជនជាតិដើមភាគ តិច ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាន៍ថា ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា សម្តេចបានយកចិត្ត
ទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយះការចូលរួម របស់លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នង
ការបង្រៀនបំប៉នដល់សិស្ស ដោយ មិនគិតការនឿយហត់ ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការកែទម្រង់ជា
មួយរបស់រាជរដ្ឋាភិ បាលផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រួ និងមាតាបិតាសិស្ស ដើម្បីជួយតម្រង់ទិស
ជាពិសេសក្មួយៗខ្លួនឯង កំពុងនៅរៀន មធ្យមសិក្សាកំរិត១ ពេលដែលប្រឡងជាប់បាក់ឌុប ត្រូវជ្រើសរើស
យកជម្រើសមួយណា ត្រូវជ្រើស រើសយកវិទ្យាសាស្ត្រសង្គម ឬ វិទ្យាសាស្ត្រ ឯកឧត្តរដ្ឋមន្ត្រីបានសំណូមពរ
ដល់ក្មួយៗ កុំយកវិទ្យាស្ត្រសង្គម មកប្រើប្រាស់ច្រើនពេក ត្រូវយកវិទ្យាសាស្ត្រមកអនុវត្ត ពីព្រោះតម្លៃការងារ
ដែលសេដ្ឋកិច្ចជាតិត្រូវការគឺ អ្នកប្រើខាងជំនាញបច្ចេកទេសច្រើនជាង។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់នូវ អណ្តូងស្នប់ទឹកស្អាត់ចំនួន០២ ដល់អនុវិទ្យាល័យមនោរម្យ នឹង
វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ចំនួន០១ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី និងលោក ជំទាវក៏បាន អញ្ជើញ
ទៅវត្តសែនមនោរម្យ ដើម្បីរាប់បាត និងបង្សុកូលព្រមទាំងប្រគេននូវ ទេយ្យទាន ទេយវត្ថុ និងបច្ច័យចំនួន
១.៩២៥.០០រៀលនិងប្រាក់ចំនួន១០០ដុល្លា ព្រមទាំង ប្រគល់នូវអំណោយថ្នាំពេទ្យ ដល់សាខាកាកបាទក្រ
ហមខេត្តមណ្ឌលគិរីមួយចំនួនផងដែរ ។