មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ដាក់ប្លង់​ដី៥០​ហិក​តាយក​ប្រាក់​គេ ប្រាំបី​មឺុន​ដុល្លារ​ ជាដីខ្យ​ល់​​ម្ចាស់​លុយ​​ប្តឹង​ប៉េអឹ​ម​​ចាប់​​ខ្លួន

រាជធានីភ្នំពេញ ៖ កម្លាំងការិយាលយ័ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្តរាជធានី ភ្នំពេញ កាលពីថ្ងៃទី១២ កញ្ញា ២០១៤ បានធ្វើការឃាត់ខ្លួន បុរសម្នាក់បញ្ជួនទៅតុលាការ ដើម្បីចាត់ការតាម ផ្លូវច្បាប់នៅ គ្រា ដែលបុរសរូបនោះថា បានជាប់ពាក់ព័ន្ធ ពីបទឆបោក និងប្រើប្រាស់ឯកសារ សាធារណៈក្លែង។

លោកវរៈសេនីយ៍ទោ ម៉ាំង សុខលុច ប្រធានការិយាលយ័ស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធ ហត្តរាជធានី ភ្នំពេញ បានឲ្យដឹងថា ជនសង័្សយឈ្មោះ ហេង គឹមងួន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររកស៊ី ស្នាក់នៅផ្ទះជួលលេខ១២៦៧ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។  ដើមចមឲ្យមានការ ឃាត់ខ្លួនជន ស័ង្សយខាងលើនេះ កាលពីកាល ពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១២ កញ្ញា ជនរងគ្រោះជា ដើមបណ្តឹងបាននាំ ខ្លួនជនសង័្សយ ឈ្មោះ ហេង គឹមងួន ដោយផ្ទាល់មកកាន់ ការិយាល័យរបស់លោក ដោយបានប្តឹង ចោទប្រកាន់ ឈ្មោះនេះពីបទឆបោក និងប្រើប្រាស់ ឯកសារសាធារណៈក្លែង ។

បទល្មើសនេះបានប្រព្រឹត្តកាលពីថ្ងៃទី៦ សីហា ២០១៤ ដែលជនសង័្សយបានយកប័ណ្ណផ្ទេរ កម្មសិទ្ធិដី ធ្លីមួយកន្លែង មានទំហំ៥០ហិកតា នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀបរាប ទៅដាក់ខ្ចី ប្រាក់ពី ដើម បណ្តឹង ចំនួន ៨០.០០០(ប្រាំបីមឺុនដុល្លារអាមេរិក )។ ក្រោយមកដើម បណ្តឹងបានទៅដល់ ទីតាំងនោះសួរនាំលោកមេឃុំ ទើបដឹងថាបណ្ណ័ផ្ទេរកម្ម សិទ្ធិទំហំផ្ទៃដីចំនួន ៥០ហិកតានោះជា ឯកសារក្លែង ។ ជនសង្ស័យក៏បាន សារភាពផងដែរថា ខ្លួនពិតជាបានខ្ចីប្រាក់ពីឈ្មោះ គី ហុក ចំនួន ៨០.០០០ (ប្រាំបីមឺុនដុល្លារអាមេរិក) នោះមែន និងបានសន្យាសង វិញនៅពេលក្រោយ ។

លោកម៉ាំង សុខលុច បន្តថាក្រោយពីមានពាក្យបណ្តឹង និងចម្លើយ សារភាពទទួលស្គាល់ របស់ជន សង្ស័យ លោកបាន កសាងសំណុំរឿង បញ្ជួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់ នៅល្ងាចថ្ងៃទី១៥ កញ្ញា ជនសង្ស័យត្រូវសាលា ដំបូងសម្រេច ឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

Share on Facebook