ដោយ: រស់ សុភា
មណ្ឌលគិរី ៖ ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ នូវអាគារមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី ត្រូវបានប្រារព្ធឡើង
កាលពីព្រឹកថ្ងៃទី ០៥ ខែតុលា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រ
មាញ់ និងនេសាទ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ស្តីទី ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាលខេត្ត
មណ្ឌលគិរី ព្រមទាំងប្រតិភូអមដំណើ និងមានការអញ្ជើញ ចូលរួម ពីលោក អភិបាល អភិបាលរង ក្រុង
ស្រុក ទាំង៥ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនអ្នកផងដែរ ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម បានមានប្រសាសន៍ថា ផលស្រូវឆ្នាំនេះ ថយ
ចុះ ខណៈដែលមេឃមិនអំណោយផល ទឹកភ្លៀងទាន់ពេលវេលា សម្រាប់ប្រជាកសិករបង្កបង្កើនផល។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំនេះភាពរាំងស្ងួត បានអូសបន្លាយ រហូតដល់ខែ៨ ទើបបានចាប់ផ្តើមមាន
ធ្លាក់ភ្លៀង ទើបធ្វើឲ្យប្រជាកសិករ ភាគច្រើនធ្វើស្រូវពង្រោះ មិនសូវបានដូចធ្វើស្រូវស្ទូងនោះទេ ព្រោះគ្មានទឹក
សម្រាប់សាប។ ប៉ុន្តែទោះជាយ៉ាងណា មានចំនួន ១៣ខេត្ត ហើយដែលបានដកស្ទូងរួចរាល់ ក្នុងនោះមាន
ខេត្តបន្ទាយមានជ័យ កំពត. កោះកុង.មណ្ឌលគិរី. ព្រះវិហា.រតនះគិរី.សៀមរាប.ព្រះសីហនុ.ស្តឺងត្រែង.ឧត្ត
តមានជ័យ.ប៉ៃលិន.តាកែវ ត្បូងឃ្មុំ។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្តទៀតថា ឆ្នាំនេះទូទាំងប្រទេស ការបង្កបង្កើនផលស្រូវ បានចំនួន ២លាន ៤សែន
៩ម៊ឺន ៤ពាន់ហិតា ស្មើរនិង ៩៧ភាគរយ តាមផែនការបង្កបង្កើនផលស្រូវឆ្នាំ២០១៥ មាន២លាន ៥សែន៩ម៊ឺន
៧ពាន់ហិតា។ ក្នុងនោះស្ទើរ មួយរយភាគរយទៅហើយ ដែលប្រជាកសិករ បានប្រើប្រាស់គ្រឿងយន្ត នៅមិន
ដល់ ១០ភាគរយប៉ុណ្ណោះទេ ដែលប្រើប្រាស់គោក្របី។ អ្វីដែលក្រសួងកសិកម្មបារម្ភ ពីទិន្នផលស្រូវឆ្នាំនេះ
ដែលថយចុះនោះ ព្រោះមេឃមិនអំណោយផល ផ្តល់ទឹកភ្លៀងទាន់ពេលវេលា សម្រាប់ប្រជា កសិករ ធ្វើក
សិកម្ម ដំណាំស្រូវ នោះទើបពួកគាត់ភាគច្រើន បានធ្វើស្រូវព្រួស ប្រហែល ២លានហិតា ទៅហើយ មានតំ
បន់តិចតួចណាស់ ដែលមានទឹកគ្រប់គ្រាន់ សម្រាប់សាប និងដកស្ទូងនោះ។ ហើយប្រជាកសិករ ត្រូវបាន
ចំណាយដើមទុនជាច្រើន តាំងពីចាប់ផ្តើមបង្កបង្កើនផល រហូតដល់ទទួលផល ត្រង់ចំណុចនេះហើយបានជា
ក្រសួងកសិកម្មបារម្ភថា ពួកគាត់បានទិន្នផលទាបក្នុងឆ្នាំនេះ ព្រោះពួកគាត់ធ្វើស្រែលក្ខណះស្រូវព្រួស ៕